ព័ត៌មានជាតិ

ពិធីមង្គលការមិនទាន់ចប់ផងស្រាប់តែកើតជាហិង្សា នៅស្រុកមុខកំពូល

កណ្តាលៈ ករណីហិង្សាដោយចេតនាកើតហេតុថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទីចំណុចរោងការមុខផ្ទះឈ្មោះអែម ភូមិក្រោមឃុំព្រែកអញ្ចាញស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនរងគ្រោះ០១នាក់ឈ្មោះធឿន សៀងហៃ ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិក្រោមឃុំព្រែកអញ្ចាញស្រុកមុខកំពូល ខេត្តកណ្ដាល
មុខរបរ កម្មករ រត់តុការ របួសធ្ងន់ចំសៀតផ្កាខាងស្ដាំ០១កន្លែង។
ជនសង្ស័យ០១នាក់(គេចខ្លួន)
ឈ្មោះ រិន រ៉ាណូ ហៅជ្រុយ ភេទប្រុសអាយុ២៤ឆ្នាំនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរ ចាក់មេក្រូតាមរោងការនិងបុណ្យ។
វត្ថុតាងចាប់យក៖ គ្មាន
តាមដំណើររឿងនៅកន្លែងកើតហេតុបានធ្វើពិធីមង្គលការពេលនោះជនសង្ស័យ បានមកចាក់មេក្រូកំដរពិធីមង្គលការ ចំណែក ជនរងគ្រោះបានមកធ្វើជាកម្មកររត់តុបំម្រើភ្ញៀវក្នុងពិធីមង្គលការនោះដែរ។ លុះដល់ម៉ោងកើតហេតុពិធីមង្គលការបានចប់ហើយខាងចុងភៅបានរើឥវ៉ាន់ដើម្បីយកទៅផ្ទះវិញ ។ ដោយឡែកជនសង្ស័យ និងជនរងគ្រោះបាននៅផឹកស៊ីជាមួយគ្នា ក្នុងពេលនោះជនរងគ្រោះមានភាពស្រវឹងខ្លាំងហើយបាននិយាយឡូឡាតែម្នាក់ឯង ហើយ ជនសង្ស័យបានទៅ ឃាត់ជនរងគ្រោះកុំឲ្យ មាត់ឡូឡា ទៀត ប៉ុន្តែជនរងគ្រោះមិនស្ដាប់ថែមទាំងនិយាយពាក្យមិនគប្បីទៅលើ ជនសង្ស័យ ភ្លាមនោះជនសង្ស័យខឹងហើយបានយកកែវស្រា គប់ទៅលើជនរងគ្រោះ ចំសៀតថ្កាខាងស្ដាំមួយកែវ បណ្ដាលឲ្យបែកហូរឈាមយ៉ាងខ្លាំង។ ក្រោធ្វើសកម្មភាពរួច ជនសង្ស័យ បានគេចខ្លួនបាត់។ ចំណែកជនរងគ្រោះត្រូវបានមិត្តភក្ក្រ និងបងប្អូននាំយកទៅព្យាបាល នៅមន្ទីរ
ពេទ្យភ្នំពេញ។
ករណីនេះប៉ុស្តិ៍និងជំនាញកំពុងបន្តស្រាវជ្រាវ រកជនសង្ស័យនិងកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី៕

 

មតិយោបល់