ព័ត៌មានជាតិ

ពលរដ្ឋលួចដាំដំណាំកញ្ឆា១៣ទីតាំង ត្រូវកម្លាំងនគរបាល ចុះដកដុតបំផ្លាញចោល

តាកែវៈ នៅថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៧ និង៣០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះបាទជាន់-ប៉ុស្តិ៍ព្រៃអំពក-ប៉ុស្តិ៍គិរីចុងកោះ-ប៉ុស្តិ៍កំណប់ -ប៉ុស្តិ៍ព្រៃរំដេង និងប៉ុស្តិ៍ភ្នំដិន បានចុះស្រាវជ្រាវរុករកកាប់នឹងដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខូចលួចដាំខុសច្បាប់ បានចំនួន១៣ទីតាំង បំផ្លាញអាងស្តុបទឹកចំនួន០៦អាង នៅចំណុចដុបទឹកត្របែកនិងដុបដាដំរី ស្ថិតនៅក្នុងភូមិសាស្រ្តា ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដែលមានផ្ទៃដីប្រមាណ១៨៥៦ម៉ែត្រការេ ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវ ស្វែងរកអ្នកដាំដំណាំកញ្ឆា ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕

មតិយោបល់