ព័ត៌មានជាតិ

រថយន្តបុកម៉ូតូបណ្តាលឱ្យយុវតី២នាក់ស្លាប់និងរបួសធ្ងន់

កណ្តាល: ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង២៥នាទីរសៀល ថ្ងៃទី១៤ខែ ខែមិនាឆ្នាំ ២០២០លើផ្លូវខេត្ត៣៨២នៅភូមិជ្រោយខ្សាច់ឃឃុំបាក់ដាវស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឱ្យដឹងថាបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកHyundiaបែន ពណ៌សពាក់ផ្លាកលេខកំពង់ចាម 3A-8574បើកបរដោយឈ្មោះ ឆេន សារ៉ុន ភេទ ប្រុសអាយុ ២២នៅភភូមិ ថ្មគោល ឃុំ បឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម
មានអ្នករួមដំណើរចំនួន៤នាក់។

បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូម៉ាក Hongda wave c110 ពណ៌ខ្មៅ ផ្លាកលេខ គ្មាន បើកបរដោយឈ្មោះ អូក ណាមួយ ភេទស្រី អាយុ១៦ឆ្នាំនៅភូមិ ព្រែកតាប្រាំងឃុំភូមិធំស្រុកល្វាឯមខេត្តកណ្ដាល។រួមដំណើរ០១នាក់
ឈ្មោះទ្រី សុជាតាភេទ ស្រីអាយុ១៦ឆ្នាំនៅខេត្តតាកែវ។
ដែលកំពុងតែបើកបរក្នុងទិសដៅពីជើងទៅត្បូង
ករណីនេះបណ្ដាលឲ្យយុវតីឈ្មោះ អ៊ូក ណាមួយភេទស្រីអាយុ១៦ឆ្នាំស្លាប់និងយុវតីឈ្មោះ ទី សុជាតា ភេទស្រី អាយុ១៦ឆ្នាំរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចចុះទៅធ្វើការវាស់វែងដោយឡែកសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យំណែកវត្ថុតាងនិងអ្នកបើកបរយកទៅអធិការស្រុកចាត់ការតាមនីតិវិធី៕

មតិយោបល់