ព័ត៌មានជាតិ

Updatedឆ្លងចរន្តអគ្គិសនីឆេះតូបលក់ដូរចំនួន ០៥ក្នុងខណ្ឌសែនសុខ

ភ្នំពេញុ:នៅវេលាម៉ោង ៨និង៣៥ នាទីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ មានអគ្គីភ័យមួយកន្លែងកើតឡើងស្ថិតនៅផ្សារក្រមួន ភូមិបាយ៉ាប តាមបណ្តោយផ្លូវឧញ្ញ៉ាម៉ុងរិទ្ធី ផ្លូវ លេខ១០២៨ ក្រុមទី០១ ភូមិប៉ាយ៉ាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ : អឹម សារឿន ភេទ ប្រុស អាយុ ៥៦ ឆ្នាំ មុខរបរ លក់ដូរ ។
ប្រភេទសំណង់ តូបសង់ពីដែកដំបូលសង្គ័សី ទំហំប្រហាក់ប្រហែល ០៤ម៉ែត្រ x ១១ម៉ែត្រ ។
ឆេះតូបលក់ដូរចំនួន ០៥ តូប រួមមានតូបបិទតែមម៉ូតូ ទំហំ ០៤ម៉ែត្រ x ១១ម៉ែត្រ ចំនួន ០១ តូប ឆេះតូបកាត់ដេរសម្លៀកបំពាក់ ទំហំ ០៣ ម៉ែត្រ x ១១ម៉ែត្រ ចំនួន ០១ តូប ឆេះតូបលក់ចាប់ហួយ ទំហំ ០៣ម៉ែត្រ x ១១ម៉ែត្រ ចំនួន ០១ តូប ឆេះតូបបិទតែមម៉ូតូ ទំហំ ០៤ម៉ែត្រ x ១១ម៉ែត្រ ចំនួន ០១ តូប ឆេះតូបលក់និងជួសជុលទូរស័ព្ទដៃ ទំហំ ០៤ម៉ែត្រ x ១១ម៉ែត្រ ចំនួន ០១ តូប ឆេះតូបលក់ចាប់ហួយនិងផ្លែឈើ ទំហំ ០៤ម៉ែត្រ x ១១ម៉ែត្រ ចំនួន ០១ តូប។

រថយន្តអគ្គិភ័យការិយាល័យនគរបាលរាជធានីភ្នំពេញ ចំនួន ១៥ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១២ ឡាន ស្មើនឹង ៦៥ ម៉ែត្រគូប ។
រថយន្តជំនួយអន្តរាគមន៍ :
រថយន្តជំនួយកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ ឡានស្មើនឹង ០៤ ម៉ែត្រគូប ។
រថយន្តជំនួយក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន ០៦ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ ឡាន ស្មើនឹង ០៦ ម៉ែត្រគូប ។
រថយន្តជំនួយក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ ឡានស្មើនឹង ០៦ ម៉ែត្រគូប ។

រថយន្តជំនួយក្រុមហ៊នស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ ឡាន ស្មើនឹង ០៦ ម៉ែត្រគូប ។
ពន្លត់ចប់នៅម៉ោង ៩និង៣៥ នាទីយប់ ថ្ងៃខែឆ្នាំដដែលហើយចំពោះមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕

មតិយោបល់