ព័ត៌មានជាតិ

ភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់បណ្តាលឲ្យលំនៅដ្ឋានប្រជាពលរដ្ឋចំនួន៧ខ្នងរងការខូចខាត

សៀមរាប:លំនៅដ្ឋានប្រជាពលរដ្ឋចំនួន៧ខ្នង នៅឃុំស្រែណូយ ទទួលរងគ្រោះដោយគ្រោះធម្មជាតិភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់។

ហេតុការនេះបានកើតឡើងនៅវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ បណ្តាលឲ្យប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ០៧ ខ្នង នៅភូមិចំនួន០២ភូមិ គឺភូមិរលំរុន និងភូមិវត្ត ស្ថិតក្នុងឃុំស្រែណូយ ស្រកវ៉ារិន ក្នុងនោះ រលំទាំងស្រុងចំនួន១ខ្នង និងប៉ើងដំបូលផ្ទះ និង សំយាបផ្ទះចំនួន០៦ខ្នង ។

សមត្ថកិច្ចបានឲ្យដឹងថាករណីភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់នេះពុំបណ្ដាលឲ្យរងគ្រោះដល់មនុស្សឡើយ ៕

មតិយោបល់