ខ្សែបម្រើរបស់ក្លិប AC Milan កីឡាករ Antonio Nocerino បានបង្ហើបព័ត៌មានឲ្យដឹងថា គាត់បានសំឡឹង ចាក់ចេញពីក្លិប ប្រសិនបើមិនធនាចំពោះកន្លែងមួយដ៏ត្រឹមត្រូវនោះ។
កីឡាករ Antonio Nocerino ធ្លាប់បានបង្ហាញទម្រង់លេងឲ្យជាតិខ្លួន ពោលគឺអ៊ីតាលី ចំនួន ១៥ លើក ហើយក៏កំពុងសង្ឈឹមថា នឹងអាចបង្ហាញទម្រង់លេងនៅ អាមេរិកខាងត្បូង (ប្រេស៊ីល) សម្រាប់ World Cup នៅឆ្នាំ បន្ទាប់។
តែទោះជាយ៉ាងណាកីឡាកររូបនេះ មិនបានបង្ហាញទម្រង់លេង សម្រាប់ក្របខណ្ឌ Serie A តាំងពី ខែ កុម្ភៈ មកម្លេះ។
កីឡាកររូបនេះបាននិយាយថា “ខ្ញុំមានអាយុ ២៨ ឆ្នាំ នោះវាគាប់ជួន នឹង Worl Cup តែម្តង នេះបើតាមសម្តីកីឡាករវ័យ ២៧ ឆ្នាំរូបនេះ បានប្រាប់ដល់សារព័ត៌មាន Gazzetta dello Sport”។
កីឡាករូបនេះនិយាយទៀតថា ខ្ញុំពេញចិត្តនៅទីនេះ តែនៅរដូវកាលនេះខ្ញុំក៏មានបញ្ហានោះដែរ នោះគឺមិនបានបង្ហាញទម្រង់លេង។
គួរបញ្ជាក់ថា កីឡាករ Nocerino បានផ្លាស់ពី Palermo មកកាន់AC Milan ក្នុងតម្លៃខ្លួន €500,000 កាលពីឆ្នាំ ២០១១៕
មតិយោបល់