កំពង់ចាម: នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៥ និង៣០នាទី ចំណុចស្រះត្រី ភូមិតាងិល ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ជនរងគ្រោះឈ្មោះ រិន ភារុន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិកំពង់ព្រះ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម បានមកជួយចាប់ត្រីក្នុងស្រះរបស់ឪពុកក្មេក ស្ថិតនៅភូមិឃុំកើតហេតុខាងលើ ហើយបានឃើញខ្សែអំពូលភ្លើង ធ្លាក់ចូលក្នុងទឹក ខណៈនោះ ខ្លួនក៏បានទៅចាប់អំពូលភ្លើងនោះ ដើម្បីលើកអោយផុតពីទឹក ក៏ត្រូវខ្សែភ្លើង ឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆក់ស្លាប់តែម្ដង ។
បន្ទាប់ពីទទួលបានពត៌មានពីហេតុការណ៍ខាងលើភ្លាមនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឱ្យកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាយ សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ស្រុកបាធាយ បង្កើតគណៈកម្មការ ត្រួតពិនិត្យលើសាកសពជនរងគ្រោះ ជាលទ្ធផល យើងអាចសន្និដ្ឋានបានថា គឺពិតជាស្លាប់ដោយសារ ចរន្តអគ្គិសនី ឆក់ពិតប្រាកដមែន គឺពុំមានពាក់ព័ន្ធ និងបទល្មើសព្រហ្មទណ្ឌឡើយ។
ក្រោយពិនិត្យសាកសពចប់សព្វគ្រប់ សមត្ថកិច្ចយើងបានប្រគល់សាកសព ជូនក្រុមគ្រួសារសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់