Puppy ដែលជាឈ្មោះក្រៅរបស់លោក Lee Yeong-jae តារាចម្រៀងដ៏ល្បីរបស់ប្រទេសកូរ៉េ។ Puppy កើតនៅថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ១៩៨២ មានកម្ពស់ ១៨៤ សង់ទីម៉ែត្រ ទម្ងន់ ៧៤ គីឡូក្រាម ទទួលការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យ Kyung Hee មានប្រភេទក្រុមឈាម O(អូ) ។
Puppy ដើមទងនៃសិល្បៈដំបូង គឺជាអ្នកបង្ហាញម៉ូតរបស់ស្ថានីយទូរទស្សន៍របស់ប្រទេសកូរ៉េ រហូតមកដល់ពេលបច្ចុប្បន្នកាល ក្លាយជាតារាចម្រៀងមួយរូបដែលកំពុងទទួលនូវការគាំទ្រយ៉ាងសន្ឋឹកពីសំណាក់ប្រិយមិត្តជិតឆ្លាយឆ្លងទ្វីបដែរ។
មកដល់ឆ្នាំ ២០១២ Puppy បានទទួលនូវការថតស្ពតពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុនស្រាបៀ អានឆ័រក្នុងតម្លៃ មួយដែលទស្សនិកជននឹកស្មានមិនដល់ឡើយ គឺស្មើនឹងទឹកប្រាក់ ៣ លានដុល្លារ សហរដ្ឋអាមេរិក កុងត្រាចំនួន ១ ឆ្នាំ។ បន្ទាប់ពីការថតស្ពតចប់សព្វគ្រប់ តារារូបនេះក៏បានលាឈប់ពីសិល្បៈទៅបម្រើកងទព័ ដោយបន្សល់នូវស្នាមដាមនៃស្នាដៃរបស់លោកជាច្រើននៅក្នុងវិស័យសិល្បៈ ។
សូមបញ្ជាក់ផងដែរថា ទឹកប្រាក់ចំនួន ៣ លានដុល្លារនេះ គឺជាសម្តីដែលទទួលបានពីសមាជិករបស់ក្រុមហ៊ុនស្រាបៀរ អានឆ័រ តែប៉ុណ្ណោះ ។



ដោយ៖ បុរសដំណឹង
មតិយោបល់