ព័ត៌មានជាតិ

រថយន្តកូរ៉េមួយគ្រឿងបើកគេចពីម៉ូតូ ជ្រុលល្បឿនក្រឡាប់រងការខូចខាត និងបណ្តាលឲ្យមានមនុស្សរងរបួស

ភ្នំពេញ: នៅវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី៣០ ខែមី​នា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរចរណ៍ មួយបានកើតឡើង រថយន្តកូរ៉េមួយគ្រឿង បើកបរគេចពីម៉ូតូជ្រុលល្បឿនបណ្តាលឲ្យក្រឡាប់រងការខូចខាត ហេតុការណ៍នេះមានមនុស្សរងរបួស ទីតាំងកើតហេតុស្ថិតតាមបណ្តោយផ្លូវ៣០ម៉ែត្រ នៅម្តុំស្តុបឫស្សីផ្អែម ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ យោងតាមសេចក្តីរាយការណ៍ពីក្រុមការងារ នៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំបានចុះទៅដល់ទីតាំង កន្លែងកើតហេតុផ្ទាល់ បានធ្វើបទសម្ភាសន៍ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ បានបញ្ជាក់ប្រាប់ឲ្យដឹងដូច្នេះថានៅមុនពេលកើត ហេតុរថយន្តកូរ៉េមួយគ្រឿងនេះ បានបើកបរដឹកជញ្ជូនអីវ៉ាន់ចេញពីផ្ទះរបស់ខ្លួននៅម្តុំទួលពង្រដែលមានគ្នាចំនួន៣នាក់ នៅក្នុងរថយន្ត ដោយបានធ្វើដំណើរតាមបណ្តោយផ្លូវ៣០ម៉ែត្រ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ១គ្រឿង ហើយរថយន្តនេះបានបើកគេច បណ្តាលឲ្យជ្រុលល្បឿនក្រឡាប់ផ្អៀងរងការខូចខាត ។ ករណីនេះមានមនុស្សរងរបួសស្រាលផងដែរ ប៉ុន្តែត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើល ។ ដោយមិនមានផល់ប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណ:ឬក៏ទ្រព្យសម្បត្តិរបស់ឯកជន និងមិនមានរងរបួសដល់អ្នកដទៃផងនោះ សមត្ថកិច្ចបានប្រគល់ឲ្យម្ចាស់យករថយន្តនេះទៅជួសជុលដោយខ្លួនឯង ។ តាមការបញ្ជាក់ប្រាប់ឲ្យដឹងពីស្រ្តីម្នាក់ថា រថយន្តរងគ្រោះមួយនេះ គាត់បានឲ្យក្រុមការងារធ្វើការហៅរថយន្តមកជួយអូសទាញយកទៅផ្ទះរបស់ខ្លួន ។

សូមបញ្ជាក់ប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ បណ្តាលឲ្យរថយន្តកូរ៉េមួយគ្រឿងក្រឡាប់ផ្អៀងរងការខូចខាតបែកកញ្ចក់ និងមានមនុស្សរងគ្រោះថ្នាក់ស្រាល ប៉ុន្តែត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលផងដែរ ៕

មតិយោបល់