ព័ត៌មានជាតិ

អស់រយៈពេលជាង១ខែហើយ! កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីកាប់សង្សាររបស់ខ្លួន

កណ្តាលៈ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល កម្លាំងអាវុធហត្ថខេត្ត ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានប្រព្រឹត្តបទល្មើសកាប់ជនរងគ្រោះជានារីម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១២និង៤០នាទី។
ជនរងគ្រោះឈ្មោះ អ៊ន ស្រីលក្ខ័ ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិ ព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (របួសដាច់ម្រាមនាងដៃខាងស្តាំចំនួន ១ដាច់កដៃស្តាំដាច់ដល់ឆ្អឹង នឹងកន្លែងស្មាបោះដៃផុតមួយកន្លែងទៀត)។

ជនសង្ស័យ ២នាក់៖
១.ឈ្មោះ ចក់ ពឿន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែមុខរបរមិនពិត មានទីលំនៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល(គេចខ្លួន)។
២.ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន) ។

វត្ថុតាងចាប់យក៖ (គ្មាន)។
ដំណើររឿង៖ នៅវេលាម៉ោង ១២និង៤០នាទីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ខណៈពេលជនរងគ្រោះកំពុងដេកនៅផ្ទះរបស់ខ្លួនតែម្នាក់ឯង ស្រាប់តែជនសង្ស័យដឹងថា នារីរងគ្រោះជាសង្សាររបស់ខ្លួន ដែលធ្លាប់រស់នៅជាមួយគ្នាមកធ្វើការ និងវិលត្រឡប់មកផ្ទះវិញ ជនសង្ស័យជិះម៉ូតូចេញពីផ្ទះខ្លួនជាមួយមិត្តភក្តិ កាន់កាំបិតមកគោះទ្វារស្រែកហៅ ជនរងគ្រោះឲ្យបើកទ្វារ ប៉ុន្តែនាងមិនព្រមបើក រំពេចនោះជនសង្ស័យខឹង និងគំរាមយកកាំបិតកាប់ទ្វារ នាងភ័យពេកក៏បើកទ្វាររត់ចេញមកក្រៅ ដើម្បីឲ្យអ្នកជិតខាងជួយ ក៏ត្រូវជនសង្ស័យចាប់ជាប់បីលើកដាក់លើកង់បី ក្រោយមកក៏លើកដាក់ម៉ូតូ ដោយជនរងគ្រោះរើពេក ជនសង្ស័យខឹងទាញកាំបិតកាប់ បណ្ដាលឲ្យនាងរងរបួសធ្ងន់តែម្ដង។

សូមបញ្ជាក់៖ ក្រោយពីការស្រាវជ្រាវជាង ១មក ទើបធ្វើការចាប់ខ្លួនជនសង្ស័យនៅក្រុងតាខ្មៅ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ មើម្បីចាត់តាមនីតិវិធីច្បាប់៕

មតិយោបល់