ព័ត៌មានជាតិ

ធ​នា​គារ​មេយ​ប៊ែង​ប្រ​កាស​ប្រាក់​ចំណេញ​សុទ្ធ​ប្រ​ចាំ​ត្រី​មាស​ទី​1​ កើន​ឡើង​ 17​.9%​

ធនាគារមេយប៊ែងទើបតែចេញរបាយការណ៍ស្តីពីប្រាក់ចំណេញក្រោយដកពន្ធ និង ម្ចាស់ ភាគហ៊ុនអប្បភាគ (PATAMI) ចំនួន 1,35 ពាន់លានរីងហ្គីត សម្រាប់រយៈពេលបីខែបញ្ចប់ត្រឹម ថ្ងៃទី31 ខែមីនា ឆ្នាំ2012 កើនឡើង 17.9% ដោយរាប់ចាប់ពី 1.14 ពាន់លានរីងហ្គីតក្នុងខែមីនា ឆ្នាំ2011។

May Bank

ប្រាក់ចំណេញមុនដកពន្ធរបស់សម្ព័ន្ធធនាគារក្នុងពេលនេះកើនបាន 20.2% ដោយទឹក​ប្រាក់កើនដល់ទៅ 1.89 ពាន់លានរីងហ្គីត។

លោកតាន់ស្រ៊ី មេហ្កាត ហ្សាហារ៉ូឌីនមេហ្កាត​ មហាម៉ាត់​​ នរ​​ ប្រធានក្រុមប្រឹក្សាភិបាលនៃ​ធនាគារ​មេយប៊ែង ​បានមានប្រសាសន៍ថា «ខ្ញុំរីករាយដែលធនាគារមេយប៊ែងបន្តការខិតខំដើម្បី​បង្ហាញ​នូវ​ការ​​ប្តេជ្ញា​ដ៏រឹងមាំ ទោះបីស្ថិតនៅក្នុងបរិយាកាសសេដ្ឋកិច្ចពិភពលោកពោរពេញដោយការ​ប្រកួត​ប្រជែងក៏​ដោយ។ ការកើនឡើងខ្លាំងនៃប្រាក់ចំណេញនៅពេលនេះ គឺជាការឆ្លុះបញ្ចាំងនូវភាព​រឹងមាំ​ដែល​យើង​ខិតខំកសាង​រយៈពេល​​ពីរបីឆ្នាំកន្លងមកនេះ មិនតែប៉ុណ្ណោះយើងថែមទាំងបានពង្រីក​វិសាលភាព​ក្នុងតំបន់ទៀតផង។ បច្ចុប្បន្នយើងផ្តោតការយកចិត្តទុកដាក់ទាំងស្រុងលើការជំរុញ​ប្រតិបត្តិការ​ថ្នាក់​តំបន់ និងធានាឲ្យបាននូវភាពរឹងមាំដើម្បីផ្តល់ជូនគុណតម្លៃកាន់តែល្អប្រសើរដល់​ម្ចាស់​ភាគហ៊ុន​ទាំង​ឡាយរបស់យើង»។

ក្នុងផ្នែកពាណិជ្ជកម្ម មានការសម្រេចបាននូវសមិទ្ធិផលសំខាន់ៗជាច្រើនដូចជា៖

– ប្រាក់ចំណេញមុនដកពន្ធកើនបាន 46.4% ទឹកប្រាក់ឡើងដល់ 928 លានរីងហ្គីត ដោយសារ មានការកើនឡើង នៅផែ្នកសារជីវកម្មខ្នាតធំសាកលរបស់ធនាគារ (408លានរីងហ្គីត) ធនាគារ​ សាជីវកម្ម (404 លានរីងហ្គីត) និង ធនាគារវិនិយោគ (116លានរីងហ្គីត)។

– ប្រាក់ចំណេញមុនដកពន្ធចំនួន 463 លានរីងហ្គីតពីធនាគារអន្តរជាតិ ឡើងរហូតដល់ 41.2% ពីមួយឆ្នាំដំបូង។

– ប្រាក់ចំណេញមុនដកពន្ធសម្រាប់អាជីវកម្ម Insurance & Takaful កើនឡើង 22.4% ដោយ ទឹកប្រាក់កើនដល់ 100 លានរីងហ្គីត។

– ប្រាក់ចំណេញមុនដកពន្ធ និង មុនវិភាគទានសប្បុរសធម៌របស់ធនាគារ Group Islamic មាន ការស្ទុះឡើងខ្លាំងដល់ 74.8% រហូតដល់កើនទឹកប្រាក់ 352.9 លានរីងហ្គីត។

លោក ដាទុ​ អាប់ដុល វ៉ាហ៊ីដ អូម៉ា ប្រធាន និង នាយកប្រតិបត្តិនៃធនាគារមេយប៊ែង បានបង្ហាញនូវ​ចំណាប់​​អារម្មណ៍ថា «យើងមានកម្លាំងចិត្តខ្ពស់ពេលឃើញមានការរីកចម្រើនជាបន្តបន្ទាប់នៅគ្រប់​បណ្តាញ ព្រោះនេះជាការបញ្ជាក់ថា នឹងមានឱកាសថ្មីៗជាច្រើនទៀតដើម្បីទ្រទ្រង់ដល់ស្មារតីអភិវឌ្ឍ​របស់​យើង។ យើងរក្សាការយកចិត្តទុកដាក់លើការបង្កើនភាពទទួលខុសត្រូវ និង ប្រាក់ចំណេញ ហើយយើងជឿជាក់ថាទីផ្សារដ៏ទូលំទូលាយរបស់យើង​ នឹងផ្តល់ដល់យើងនូវលទ្ធភាពកាត់បន្ថយ​ផលវិបាក​នៃការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក»។

មតិយោបល់