ត្បូងឃ្មុំៈ យោងតាមអគ្គិសនីត្បូងឃ្មុំ បានឲ្យដឹងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០៤និង១៤នាទីទាបភ្លឺ មានករណីដាច់ចរន្តអគ្គិសនីផ្នែកខ្លះ ស្ថិតនៅលេខ៤ខាងកើត(ផ្សារអូរាំឪ) ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
ករណីនេះក្រុមការងារបច្ចេកទេសនឹងធ្វើការផ្លាស់ប្ដូរបង្គោល និងជួសជុលខ្សែបណ្ដាញ ដើម្បីភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យបានប្រើប្រាស់ឡើងវិញ ។ អគ្គិសនីត្បូងឃ្មុំសូមប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងសូមប្រុងប្រយ័ត្នខ្ពស់ អាចមានគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ ។
មូលហេតុ៖ បណ្តាលមកពីរថយន្តបើកទៅបុកបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) នៅ PMT002 បង្គោលលេខ106 បាក់បង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ចំនួន០២ដើម ។
អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋមេត្តាជ្រាបនិងអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីខាងលើនេះ ដោយក្តីអនុគ្រោះ៕
មតិយោបល់