ភ្នំពេញៈ យោងតាមផេកគណៈឱសថការីកម្ពុជាបានឲ្យដឹងថា សកម្មភាពរបស់គណៈឱសថការីរាជធានី ខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជា បានចុះណែនាំដល់ម្ចាស់ឱសថស្ថាន ឱសថស្ថានរង ក ទាំងអស់មិនឲ្យតំឡើងថ្លៃម៉ាស អាកុល ទឹកលាងដៃ ហួសហេតុដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ នៅពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងតែប្រឈមនូវការឆ្លងវីរុសកូវីដ១៩។
ថ្វីត្បិតតែស្ថានភាពបច្ចុប្បន្នវត្ថុធាតុដើមនៃការផលិតមានការឡើងថ្លៃ និងតម្រូវការខ្ពស់ក្នុងការប្រើប្រាស់ ជាហេតុធ្វើឲ្យម៉ាស ក៏ដូចជាអាកុល និងទឹកលាងដៃត្រូវបានឡើងថ្លៃ គណៈឱសថការីកម្ពុជានៅតែអំពាវនាវដល់ម្ចាស់ឱសថស្ថាន និងសមាជិក សមាជិកាទាំងអស់ឲ្យលក់ក្នុងកម្រិតចំណេញទាបបំផុត ដើម្បីចូលរួមទប់ស្កាត់នូវការឆ្លងវីរុសកូវីដ១៩ទាំងអស់គ្នា៕
មតិយោបល់