ព័ត៌មានជាតិ

កម្មករក្រុមហ៊ុន កុល វាសនា ជិះម៉ូតូបុកគ្នា បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់ នៅខេត្តកំពង់ធំ

កំពង់ធំៈ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៩និង៤៥នាទី ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់២នាក់ ខូចខាតម៉ូតូ០២គ្រឿង ស្ថិតនៅក្នុងភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ កួយ កើត ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិខ្មាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មុខរបរកម្មករក្រុមហ៊ុន កុល វាសនា បើកបរ ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1GJ.7852 ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្ថិភាព)។ ចំណែកម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា វេវអាល់ហ្វា ពណ៌ខ្មៅ គ្មានពាក់ផ្លាកលេខ បើកបរដោយឈ្មោះ វ៉ន វី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មុខរបរ កម្មករក្រុមហ៊ុនកុល វាសន បានរបួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព)។ មានអ្នករួមដំណើរជាមួយម្នាក់ទៀតឈ្មោះ ឃឹម ធី ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិ-ឃុំនិងមាន មុខរបរជាមួយអ្នកបើកបរម៉ូតូ បានរបួសស្រាល (មិនពាក់មួកសុវត្ថិភាព) ។ ម៉ូតូទាំង២គ្រឿងមានទិសដៅបញ្ច្រាសគ្នា ។ ភ្លាមៗនោះ គេបានដឹកបញ្ជូន ជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។

មូលហេតុ៖ បង្កឡើងដោយអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម C125 ឈ្មោះ កួយ កើត បើកបរក្នុងល្បឿនលឿន ហើយមិនប្រកាន់ស្តាំ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានយកវត្ថុតាងទៅរក្សាទុក ដើម្បីកសាងសំណុំរឿង ដោះស្រាយគ្នា តាមនីតិវីធីច្បាប់ ។ សាកសពជនរងគ្រោះ ប្រគល់ជូនសាច់ញាតិ រៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់