កំពង់ធំៈ ថ្ងៃព្រហស្បតិ៍១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៥និង១៣នាទី ស្ថិតនៅភូមិអូរំចេក ឃុំច្រនាង ស្រុកតាំង គោក មានករណីលង់ទឹក០១លើក បណ្តាលអោយស្លាប់មនុស្សម្នាក់ ។
ជនរងគ្រោះឈ្មោះ គ្រឿន វីន ភេទប្រុស អាយុ០៥ឆ្នាំ ។
មូលហេតុ៖ ចុះលេងទឹកស្រះ។
ក្រោយកើតហេតុសមត្ថកិច្ចចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់