ព័ត៌មានជាតិ

បង្រ្កាបករណីជួញដូរនូវសារធាតុញៀន ក្នុងខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យបានជាច្រើននាក់

ភ្នំពេញ: កាលពីវេលាម៉ោង១៨និង00នាទីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ ឃាត់ខ្លួនបាន២៦ម្នាក់ ស្ថិតនៅលើផ្លូវលំ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ក្នុងចំណោមជនសង្ស័យទាំង២៦នាក់ មានស្រ្តីម្នាក់ឈ្មោះ ង្វៀង ធីឡាង ភេទស្រី អាយុ៦១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ។ វត្ថុតាងដកហូតបានរួមមាន៖ ក្រាមសថ្លាចំនួន៣៨កញ្ចប់តូច ក្រាមសថ្លាចំនួន០២កញ្ចប់តូច និងម៉ូតូចំនួន២០គ្រឿង។

ជនសង្ស័យត្រូវបានសមត្ថកិច្ច នាំខ្លួនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បអនុវត្តន៍តាមនីតិវិធីច្បាប់ ៕

មតិយោបល់