ព័ត៌មានជាតិ

ជួយស៊ែរកសាច់ញាតិគាត់ផង! បុរសអត់ស្គាល់អត្តសញ្ញាណម្នាក់ ជួបគ្រោះថ្នាក់បាត់បង់ជីវិត

ប៉ៃលិន: កាលពីវេលាម៉ោង០១យប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ករណីបុរសម្នាក់ជិះម៉ូតូដួលស្លាប់ នៅចំណុចផ្លូវកែងស្ពានមេម៉ាយ ក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ក្រោយកើតហេតុ ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋាន បានចេញអន្តរាគមន៍ដឹកជនរងគ្រោះទៅកាន់មន្ទីរបង្អែកខេត្តប៉ៃលិនភ្លាមៗផងដែរ ។ ប៉ុន្តែដោយស្ថានភាពជនរងគ្រោះរបួសធ្ងន់ពេក ក៏បានដាច់ខ្យល់ស្លាប់ ។

បើបងប្អូនឬក៏សាច់ញាតិស្គាល់ភិនភាគសពជនរងគ្រោះខាងលើ សូមទំនាក់ទំនងទូរស័ព្ទលេខ 0977780004 របស់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន មកទទួលសាកសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់