កំពង់ឆ្នាំង៖ស្ត្រីក្រីក្រគំនិតខ្លីម្នាក់បានដាច់ចិត្តចងកសម្លាប់ខ្លុននិងខ្សែលីឡុង ជាប់ជាមួយរន្ធឥដ្ឋខ្សល់ជញ្ជាំងក្នុងផ្ទះ ចោលប្តីនិងកូនទាំង៨នាក់ ព្រោះតែតូចចិត្តជំពាក់លុយគេជាង១លានរៀលពុំមានអីសង ករណីនេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៥ នៅក្នុងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលារប្អៀរ។
សមត្ថកិច្ចនគរបាលមូលដ្ខានបានអោយដឹងថា៖ ស្ត្រីធ្វើអត្តឃាតដោយចងករូបនេះមានឈ្មោះ ឡាយ ថេត អាយុ៤២ឆ្នាំ មានកូន៨នាក់និងមានប្តីឈ្មោះ សំ ជុនហាក់ អាយុ៤៣ឆ្នាំ មានមុខរបររត់ម៉ូតូឌុប រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ នៅកន្លែងកើតហេតុសមត្ថកិច្ចបានពិនិត្យឃើញស្ត្រីរួបនេះឈរព្យូរកស្លាប់ ដោយមានខ្សែនីឡុងពណ៌ខ្មៅព្យួរកភ្ជាប់ជាមួយនិងរន្ធ ប្រហោងឥដ្ឋខ្យល់នៃជញ្ចាំងផ្ទះថ្មតៀមតូចមួយរបស់នាង ដែលនៅពីក្រោមមានគ្រែដេកមួយគ្រឿង។ បុរសជាប្តីឈ្មោះ សំ ជុនហាក់ បាននិយាយអោយអ្នកយកព័ត៌មានយើងដឹងថា៖នៅក្នុងពេលដែលប្រពន្ធរបស់គាត់ចងកសម្លាប់ខ្លួនគាត់មិនបាននៅផ្ទះទេ គឺគាត់បានចេញទៅរត់ម៉ួតូឌុប និងមុនពេលកើតហេតុរូបគាត់ និងប្រពន្ធក៏គ្មានទំនាស់អ្វីនៅក្នុងគ្រួសារដែរ។ប៉ុន្តែគាត់និងប្រពន្ធកន្លងមកនេះ បានខ្ចីប្រាក់គេជាង១លានរៀលមកធ្វើដើមទុនរកស៊ី មិនទាន់បានសងគេនៅឡើយ។ ការចងកធ្វើអត្តឃាតខាងលើនេះសង្ស័យថាប្រពន្ធគាត់តូចចិត្តក្នុងរឿងជំពាក់ប្រាក់គេគ្មានអ្វីសង។ ដោយឡែកកូននៅក្នុងបន្ទុកបច្ចុ ប្បន្នមានចំនួន៨នាក់ ក្នុងនោះមានប្រុស២និងស្រី៦នាក់ ដែលកូនបងគេមានងាយុ២២ឆ្នាំ និងកូនពៅមានអាយុ២ឆ្នាំ។ ករណីនេះក្រោយពេលកើតហេតុសសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញនគរបាលស្រុក និងខេត្តបានចុះទៅដល់កន្លែងកើតហេតុសហការគ្នាត្រួតពិនិត្យនិងធ្វើកោសលវិច្ច័យសព ហើយបានសន្និដ្ឋានថាៈស្ត្រីធ្វើអត្តឃាតខាងលើនេះពិតជាបានចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន។ សពស្ត្រីខាងលើត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
ព័ត៌មានជាតិ
មតិយោបល់