ព័ត៌មានជាតិ

បន្សល់ទុកត្រឹមសំបុត្រមួយច្បាប់! ព្រះសង្ឃមួយអង្គមានជំងឺប្រចាំកាយ ចងកសម្លាប់ខ្លួន នៅស្រុកស្អាង

កណ្ដាលៈ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៧និង០០នាទីព្រឹក មានករណីអត្តឃាតចងកសម្លាប់ខ្លួន ចំណុចលើកុដិស្ថិតក្នុងវត្តអន្លង់តាសេកក្រោម ភូមិអន្លង់តាសេកក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ហ៊ឹម បញ្ញា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បួសជាសង្ឃព្រះគ្រូសូត្រឆ្វេង (មានជំងឺប្រចាំកាយ)
មានទីលំនៅនៅភូមិ អង្គតាសេកក្រោម ឃុំព្រែអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

វត្ថុតាងចាប់យកមាន៖
១.ខ្សែលីឡុងចំនួន០១ ព៌ណ សប្រវែង១.៤០ ។
២.លិខិតបណ្ដាំ០១សន្លឹក

សភាពរឿងហេតុ៖ តាមការសួរបំភ្លឺរបស់ព្រះចៅ វត្តអន្លង់តាសេកព្រះនាម ឈួន រដ្ឋា ហៅសែនបានឃើញព្រះគ្រូសូត្រឆ្វេងឈ្មោះព្រះនាម ហ៊ឹម បញ្ញា បានចងកនឹងជំរឹងបង្អួចហើយក៏បានរាយការណ៍ទៅមេភូមិ ប៉ុស្តិ៍រដ្ឋបាល បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងងជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍ជ្ញាធរមូដ្ឋាន លោកគ្រូពេទ្យ និងគ្រួសារជនរងគ្រោះ ដើម្បីធ្វើការពិនិត្យសាកសព ។

ការពិនិត្យ ជនរងគ្រោះ មានស្នាមជាំត្រង់កផ្នែកខាងមុខក្រោមចង្កា ពីក្រោមទងត្រចៀកខាងស្តាំ ដល់ក្រោមទងត្រចៀកខាងឆ្វេង អណ្ដាតលៀន។
ក្រៅពីស្លាកស្នាមខាងលើនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ ។

ការសន្និដ្ឋាន៖ ជនរងគ្រោះ ស្លាប់ដោយសាធ្វើអត្តឃាតចងក ពិនិត្យរួចសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់