ព័ត៌មានជាតិ

ភ្នំ​សូកូឡា​ចំនួន ១៥០០ នៅ​ហ្វីលីពីន​ជា​ចំណី​ចក្ខុ​ដ៏​ពិសិដ្ឋ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​

​នៅ​ទី​នេះ​ដែរ​ភ្នំ​ជាង ១៥០០ ដែល​គេ​ហៅថា​ជា​ភ្នំ​សូកូឡា ។ ក្នុងចំណោម​ភ្នំ​សូកូឡា ទាំង ១៥០០ នោះ វា​មាន​រាង​ដុំៗ​ដូច​សាជី ហើយ​វា​មាន​ព្រៃឈើ​គ្របដណ្តប់​លើ​ថ្មកំបោរ ដាច់ដោយឡែក​ពីគ្នា ហើយ​ក៏​ផ្តល់​សម្រស់​នា​រដូវ​និទាឃ​រដូវ ដែល​ជាទី​ចំណាប់អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​ធ្វើដំណើរ​ទៅ​កម្សាន្ត​។​

​ទាក់ទិន​នឹង​រឿង​ភ្នំ​នេះដែរ បានឲ្យដឹងថា ដើមឡើយ វា​កើត​ឡើង​ដោយសារ តែ​ទឹកភ្នែក​ដែល​ជា​ដុំ​ភូ​ស៊ី​ល​របស់ Arogo ធ្លាក់​ក្នុង​អន្លង​ស្នេហ៍ ព្រោះតែ​ស្មគ្រ័ស្មោះ​ជាមួយនឹង គូស្នេហ៍​ដែល​បាន​ស្លាប់ចោល​ខ្លួន​។​

​តែ​ទោះជា​យ៉ាងណា​ដើម្បី​រីករាយ​ជាមួយនឹង​ការ​ទស្សនា​ភ្នំ​សូកូឡា​នេះដែរ អ្នកត្រូវការ​ឡើង​ភ្នំ​មួយ ដែល​ខ្ពស់​ជាងគេ ដែល​អាច​មើលឃើញ​ទេសភាព​ភ្នំ​ទាំង ១៥០០ ដូច​ដុំ​សា​ជី ហើយ​ការឡើង​ភ្នំ​នេះ​ដែរ​ត្រូវ​ធ្វើដំណើរ​តាម​កាំជណ្តើរ ២១៣ កាំ ៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore023/ChocolateHills6_zpsd4caa13b.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore023/ChocolateHills3_zps55eaf4ab.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore023/ChocolateHills1_zpsaae271f6.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore023/ChocolateHills5_zps0cfe00d9.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore023/ChocolateHills4_zps86890238.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore023/ChocolateHills2_zps8d732215.jpg

មតិយោបល់