ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញា អតីតក្រុមចោរប្លន់ម្នាក់ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: កម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមន បង្ក្រាបបានមុខសញ្ញាគ្រឿងញៀនម្នាក់ ត្រង់ចំណុចភូមិបូរីកម្មករ សង្កាត់ច្បារមន កាលពីវេលាម៉ោង១២និង២៥នាទីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ។

ជនសង្ស័យ៖ឈ្មោះ ប៊ុត សុផា ហៅ ទិក ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ វត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ២កញ្ចប់ ទម្ងន់១,៥៨៣,៤៨ក្រាម ។ សូមបញ្ជាក់ថាជនសង្ស័យរូបនេះជាមុខសញ្ញាពីអតីតក្រុមចោរលួចប្លន់ម៉ូតូ ដែលសមត្ថកិច្ចខេត្ដកំពង់ស្ពឺ បានបង្រ្កាបរួមជាមួយបក្ខពួកខ្លួន៤នាក់ ក្នុងអំឡុងឆ្នាំ២០១៨ ហើយត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារខេត្ដកំពង់ស្ពឺរួចម្តងមកហើយ ។

ជនសង្ស័យរួមនឹងវត្ថុតាងនគរបាលបានកសាងសំណុំរឿង នាំយកទៅសាលាដំបូងខេត្ដកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕


មតិយោបល់