កំពង់ស្ពឺៈ ករណីហឹង្សារក្នុងគ្រួសារនិងប្រើប្រាស់អាវុធខុសច្បាប់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៨និង១៥នាទីមានឈ្មោះ ឌុល ធីណា ភេទប្រុស អាយុ ២៧ឆ្នាំនៅភូមិព្រីង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឈ្លោះទាស់ពាក្យសម្តីគ្នាជាមួយម្តាយឈ្មោះ មួង វឿន អាយុ ៥៨ឆ្នាំ នៅភូមិខាងលើ ហើយឈ្មោះ ឌុល ធីណា បានយកកាំភ្លើងឆ្នៃប្រភេទគ្រាប់ប្រាយ គំរាមរកបាញ់ម្តាយ និងបងប្រុស តែមិនបានបាញ់ទេដោយសារម្តាយ និងបងប្រុសរត់គេចខ្លួនចេញពីផ្ទះ។
ពេលសមត្ថកិច្ចទៅដល់ឈ្មោះ មួង វឿន ជាម្តាយបាននាំកម្លាំង ទៅគាស់អាវុធម៉ាកAK.47លេខមើលមិនច្បាស់ បង់១ គ្រាប់ចំនួន ៤គ្រាប់ ពីក្រោយផ្ទះរបស់គាត់ដែលរូបគាត់បានកប់ទុកតាំងពីប្តីរបស់គាត់មានប្រពន្ធចុង ហើយតែងតែឈ្លោះគ្នាជាមួយកូនញឹកញាប់តែមិនចាំឆ្នាំដែលគាត់កប់ទេ។
ករណីនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់