ពោធិ៍សាត់ៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១២និង៣៨ នាទី លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥៣-១៥៤ ស្ថិតនៅភូមិត្រពាំង ស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត់ ។
បណ្តាលអោយខូចខាតម៉ូតូ ០១ គ្រឿង រងរបួសនឹងស្លាប់ម្នាក់ប្រុសពេលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិសាត់ និង របួសធ្ងន់ ០១ នាក់ប្រុស។
តាមប្រភពព័ត៌មានជនរងគ្រោះបើក ម៉ូតូម៉ាក HONDA សេរ១២៥ ពាក់ស្លាកលេខ ពោធិ៍សាត់
1F-1005 ពណ៌ខ្មៅ ពីលិច ទៅកើត មកដល់ចំណូចកើតហេតុបានបត់ឆ្វេងពីត្បូងទៅជើង ស្របពេលនោះមានរថយន្ដបើកបញ្រ្ចាសទិស គ្នាបុកពេញទំហឹងតែម្តង ក្រោយកើតហេតុអ្នករថយន្តបើកគេចខ្លួនបាត់. ។
ជនរងគ្រោះទី១ អ្នកបើក ម៉ូតូ ឈ្មោះ ប៉ោង. គឹមឆេង អាយុ ៣៨ឆ្នាំ ភេទប្រុស ជនជាតិ ខ្មែរ រស់នៅ ភូមិ ត្រពាំង ស្មាច់ ឃុំក្បាលត្រាច ស្រុក ក្រគរ ខេត្ត ពោធិ សាត់ (ស្លាប់ )
អ្នករួមដំណើរ ឈ្មោះឆៃ គឹមឈៀង ភេទប្រុស អាយុ ៤ឆ្នាំ ជន ជាតិ ខ្មែរ ទីលំនៅ ដូច ខាង លើ ត្រូវ ជាកូន (រងរបួសធ្ងន់)។
បច្ចុប្បន្ន សមត្ថកិច្ច កំពុង ធ្វើការ ស្រាវជ្រាវ រក រថយន្ដ ចំណែក ឯ ម៉ូតូបាន ប្រគល់ឲ្យ បងប្អូន យកទៅ រក្សាទុក នៅ ផ្ទះ ជា បណ្តោះ អាសន្ន៕
មតិយោបល់