ព័ត៌មានជាតិ

Update៖រថយន្តសេរីទំនើបឆ្នាំ2020ចំនួន 27គ្រឿងត្រូវភ្លើងឆេះខ្ទេចនិងរបួស៣នាក់ជា មន្រ្តីអគ្គីភ័យ នៅក្រុមហ៊ុន Mitsubishi Motors

ភ្នំពេញៈ នៅវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ មានករណីអគ្គីភ័យមួយឆាបឆេះនៅក្រុមហ៊ុន Mitsubishi Motors ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី អាគារលក់ និងជួសជុលរថយន្ត ក្រុមទី03 ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុន រាជធានីភ្នំពេញ។
ដែល ម្ចាស់មានឈ្មោះ ឡៅ សាក់ ភេទប្រុស អាយុ 43ឆ្នាំ ។
– មុខរបរ : អ្នកគ្រប់គ្រងទូទៅក្នុងក្រុមហ៊ុន ។
– មូលហេតុ : កំពុងស្រាវជ្រាវ ។
– ប្រភេទសំណង់ : អាគារថ្មបេតុងប្រក់ស័ង្កសី ទំហំ 30ម៉ែត្រ x 60ម៉ែត្រ ។
ការខូចខាត ឆេះអាគារបម្រើសេវាកម្មជួសជុលរថយន្តសង់ពីបេតុងប្រក់ស័ង្កសី ទំហំ 20ម៉ែត្រ x 60ម៉ែត្រ ចំនួន 01អាគារ(ឆេះប្រហែល 70ភាគរយ), ឆេះឃ្លាំងស្តុកទុករថយន្តសង់ពីបេតុងប្រក់ស័ង្កសី ទំហំ 12ម៉ែត្រ x 60ម៉ែត្រ ចំនួន 01អាគារ រួមទាំងឆេះរថយន្តម៉ាកMitsubishiសេរីឆ្នាំ2020ចំនួន 27គ្រឿង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។
ករណីខាងលើគ្រោះថ្នាក់របួសមនុស្សប្រុសចំនួន 03នាក់ មានដូចខាងក្រោម:
1/. អុិត សុខា ភេទ ប្រុស អាយុ 52ឆ្នាំ មុខរបរ មន្រ្តី ការិ.អគ្គីភ័យ ។
2/. ព្រហ្ម បញ្ញា ភេទ ប្រុស អាយុ 26ឆ្នាំ មុខរបរ មន្រ្តី ការិ.អគ្គីភ័យ ។
3/. ផាន់ សំអ៊ាង ភេទ ប្រុស អាយុ 23ឆ្នាំ មុខរបរ បុគ្គលិកអគ្គីភ័យក្រុមហ៊ុនកោះពេជ្រ ។
រថយន្តការិ. អគ្គិភ័យ រាជធានីភ្នំពេញ : ចំនួន 20 គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន 35ឡាន ស្មើនឹង 174ម៉ែត្រគូប ។
=> រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម:
* រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន 04 គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 04ឡាន ស្មើនឹង 24ម៉ែត្រគូប ។
* រថយន្តអគ្គិភ័យកងរាជធានីភ្នំពេញចំនួន 04គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 08ឡាន ស្មើនឹង 48ម៉ែត្រគូប ។
* រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន 03 គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 06ឡាន ស្មើនឹង 50ម៉ែត្រគូប ។
* រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន 06 គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 12ឡាន ស្មើនឹង 90ម៉ែត្រគូប ។
* រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន 01គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 05ឡាន ស្មើនឹង 30ម៉ែត្រគូប ។
រហូតមកដល់ម៉ោង៥និង០០នាទីល្ងាចថ្ងៃដដែលទើរលត់ទៅវិញ៕

 

មតិយោបល់