កំពង់ធំៈ កាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ករណីរាលកៃកាំភ្លើង បណ្តាលឲ្យស្លាប់ម្នាក់ ស្ថិតនៅភូមិទួលគ្រើល ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
ជនរងគ្រោះឈ្មោះ យ៉ិត ឃឿន អាយុ៣៣ឆ្នាំ ត្រូវជាម្តាយរបស់ជនសង្ស័យឈ្មោះ គ្រ ម៉ណ ភេទប្រុសអាយុ១២ឆ្នាំ ។ ជនទាំងពីរនាក់ រស់នៅភូមិ-ឃុំកើតហេតុ ។
ដំណើររឿង៖ នៅមុនពេលកើតហេតុ កូនប្រុសបង្កើតរបស់ជនរងគ្រោះបានយកអាវុធកែច្នៃ សម្រាប់បាញ់សត្វមកបញ្ចូលគ្រាប់ យកទៅភ្ជង់ម្តាយលេង ស្រាប់តែរាលកៃផ្ទុះចំនួន២គ្រាប់ ចំដើមទ្រូងម្តាយ បណ្តាលឲ្យស្លាប់មួយរំពេចនៅលើផ្ទះរបស់ជនរងគ្រោះ ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញស្រុកប្រាសាទបល្ល័ង្ក រួមទាំងគ្រូពេទ្យបានចុះទៅដល់ ទីតាំងខាងលើ ដើម្បីពិនិត្យសាកសព ។ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារអាវុធកែច្នៃ ពិត ប្រាកដមែន ។ ហើយប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ។ រីឯជនសង្ស័យបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង ចាត់ការតាមតនីតវិធីច្បាប់ ៕
មតិយោបល់