ព័ត៌មានជាតិ

បុរសកម្មករម្នាក់ ធ្លាក់ពីលើអគារខុនដូរ PG DREAM RESIDENCES ជាន់ទី១០ ស្លាប់ភ្លាមៗ

ភ្នំពេញ: កម្មករសំណង់ម្នាក់ បានធ្លាក់ពីលើអគារខុនដូរ PG DREAM RESIDENCES ជាន់ទី១០ ស្លាប់យ៉ាងរន្ធត់ កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២០ ស្ថិតនៅស្របនឹងប្រឡាយបាក់ទូក ក្នុងភូមិ បាក់ទូកសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

ជនរងគ្រោះឈ្មោះជា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់លេខ ២ ផ្សារសុភមង្គល ភូមិបាក់ទុក សង្កាត់ទួលសង្កែទី១ និងមានស្រុកកំណើតខេត្តកំពង់ធំ។

ដំណើររឿង៖ នៅមុនកើតហេតុ នៅវេលាម៉ោងប្រហែលជាង៧ព្រឹក គេឃើញជនរងគ្រោះ ឡើងធ្វើការ នៅជាន់ទី១០ ដោយទៅដោះក្ដារពុម្ព មិនប្រយ័ត្ន ក៏រអិលធ្លាក់ មកក្រោយបោកក្បាល ស្លាប់មួយរំពេច។

ភ្លាមៗនោះ សពជនរងគ្រោះ ត្រូវបានដឹកតាមម៉ូតូកង់៣ បញ្ជូនទៅតម្កល់នៅឈាបនដ្ឋាន វត្តទួលអស់លោក រង់ចាំ នគរបាលចុះទៅត្រួតពិនិត្យ សន្និដ្ឋានថា ជនរងគ្រោះ បានរអិលជើង ធ្លាក់ពីលើអគារ៕

មតិយោបល់