ព័ត៌មានជាតិ

លាន់ផាំងដូចរន្ទះ! រថយន្តធុនធំបុកគ្នា លើដងផ្លូវជាតិលេខ៤ នៅខេត្តព្រះសីហនុ

ព្រះសីហនុ: កាលពីវេលាម៉ោង១៤និង២០នាទីរសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំ២គ្រឿងបុកគ្នា ករណីនេះមិនបណ្តាលឲ្យមនុស្សគ្រោះថ្នាក់ នៅចន្លោះគីឡូម៉េត្រ១៥៩ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កកុងទឺន័រ ពណ៌បៃតងចាស់ ពាក់ផ្លាកលេខ ក្បាល PP. 3C. 3310 កន្ទុយ 4A. 1115 រងការខូចខាត ផ្នែកខាងមុខទាំងស្រុង (អ្នកបើកបររត់គេចខ្លួនបាត់ ក្រោយកើតហេតុ) ចំណែករថយន្តមួយគ្រឿងទៀត ប្រភេទបែនម៉ាក HINO ពណ៌ក្រហម ពាក់ផ្លាកលេខព្រះសីហនុ.3A. 9768 បើកបរដោយឈ្មោះសុខ មាន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបើកបរមានទីលំនៅ ភូមិត្រពាំងថ្លឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រងការខូចខាតផ្នែកខាងមុខទាំស្រុង ។ រថយន្តទាំងពីរគ្រឿងមានទិសដោបញ្ច្រាសគ្នា ។

មូលហេតុ៖ បណ្តាលមកពីអ្នកបើកបរមិនប្រកាន់ស្តាំ ។ ករណីនេះមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។

ក្រោយកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចុះសម្រួលចរាចរណ៍និងធ្វើកំណត់ហេតុ ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់