ព្រៃវែងៈ ពលរដ្ឋនៅភូមិស្នាយពល ឃុំរការ និងភូមិពារាំង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង បានលើកគ្នាប្រមាណជាង១០០នាក់មកតវ៉ានៅ ចំនុចខាងលិចគល់ស្ពានស្នាលពលចំណុចដីមានទំនាស់ ដែលស្ថិតនៅក្នុងទឹកដីឃុំរាបស្រុកពារាំងខេត្តព្រៃវែង ដោយបានចោទប្រកាន់លោក គង់ នី និងលោកអ៊ូសារឿន ថាលួចលក់ដីអូរ។
ការផ្ទុះការតវ៉ាពីសំប្រជាពលរដ្ឋខាងលេីគឺកេីតឡេីង កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ដោយពលរដ្ឋបានប្រតិកម្មមកលើលោក គង់ នី អតីតអភិបាលរងស្រុកពារាំង និងលោក អ៊ូ សារឿន អតីតមេឃុំរាប ដោយចោទប្រកាន់នាក់ទាំងពីរនាក់ថា បានឃុបឃិតគ្នាលក់ដីប្រឡាយដីអូរសាធារណៈរបស់រដ្ឋឲ្យទៅបុគ្គលឯកជនធ្វើជាកម្មសឹទ្ធផ្ទាល់ខ្លួន ដោយក្លែងថាបែងចែកឬផ្ទេរកម្មសិទ្ធ។
អ្នកស្រី ហ៊ាង លាងអ៊ីម អាយុ៦០ឆ្នាំ នៅភូមិស្នាយពល ដែលមកចូលរួមតវ៉ាបានអះអាងថា ដីរបស់គាត់គឺនៅជាប់ពីក្រោយ និងអូរប្រឡាយនេះ ហើយអូនេះជាអូរសាធារណៈពីដើមជាផ្លូវទូកជាប់ពីភូមិចុងក្រូច មកទល់ស្ទឹងស្នាយពលនេះចំងាយជាង ១.០០០ម៉ែត្រ តែជំនាន់លោក តង់ គឹមហុង ជាអភិបាលស្រុកប្រុងរៀបចំបែងចែកអូរនេះម្ដងរួចហើយតែត្រូវអាក់ខានវិញលុះមកដល់សម័យលោក ស៊ិន សារៈ ក៏ពុំបានបែងចែកបោះបង្គោលអ្វីដែរ ដល់ជំនាន់លោក ឡុង ថាត មកកាន់ជាអភិបាលស្រុកពារាំង ក៏មានការដាំបង្គោលថ្មបែងចែកដីនេះហើយក៏មានការលក់ដីទាំងនេះជាបន្តបន្ទាប់ដោយវិធីផ្សេងៗគ្នា។
ហេីយពួកគាត់មកនេះគឺបំណងសុំដីអូរនេះទុកជាសម្បត្តិសាធារណៈវិញ ចំណែកអ្នកដែលចាក់ដីមុខផ្ទះហេីយនោះគឺសុំឲ្យដាក់លូផង។ពួកគាត់បន្តថា ពួកគាត់ចំនួន ១៤១គ្រួសារ កាលពីឆ្នាំ២០១២ បានប្តឹងទៅ ខេត្ត, ខុទ្ធកាល័យសម្ដេចតេជោ ក្រសួងមហាផ្ទៃហើយក៏មានដំណោះស្រាយពីក្រសួងផងដែរ តែមិនបានលទ្ធផលទេ។ ជាមួយនោះដែរ ពូ សយ នៅ អាយុ៦០ឆ្នាំ នៅភូមិពារាំងក៏បានអះអាងដែរថាដីទាំងនេះជាដីសាធារណៈ។ អ៊ុំស្រីឈ្មោះ លីម ស៊ីវគីន បានបញ្ជាក់ថា លោក គង់ នី និងលោកអ៊ូរសារឿនបានឃុបឃិតគ្នាលក់ដីអូរ ឲ្យទៅលោក គួ សៀក្នុងតម្លៃ៤.៨០០ដុល្លារ ដោយយកឈ្មោះកូនប្រសារ២នាក់ និងលោក អ៊ុន ឆុនអ៊ុនឡាត់ សរុប៤នាក់កាលឆ្នាំ ២០១០។ឯសាម៉ីខ្លួនគឺលោកអ៊ុនឆុនបានឲ្យដឹងថាការលក់ដីនោះជាការរៀបចំរបស់លោក អ៊ូ សារឿន នៅឆ្នាំ២០១០ ឯកូនប្រសារលោក អ៊ូ សារឿន ឈ្មោះ សំ សុធា ជី សុភី គឺ ពុំមានដីនៅទីនោះទេម៉ិចក៏មានឈ្មោះលក់ដែរមិនមែនជារឿងធម្មតា។
ឆ្លើយតបនិងការចោទប្រកាន់នេះលោកគង់នីនិយាយខ្លីថា សួរទៅស្រុកបានដឹង ឯលោក ហ៊ី ធួក អភិបាលស្រុកពារាំងបានឲ្យដឹងថា រឿងលក់ដីនោះធ្លាប់ឮពលរដ្ឋរាយការណ៍មកដែរតែពុំមានឯកសារទេ។ ឯដីមានទំនាស់ខាងនេះឯកសារនៃការសម្របសម្រួលផ្សេងៗគឺមាននៅមន្ទីសូរិយោដីខេត្ត។តែទោះជាយ៉ាងណាពលរដ្ឋទាំង១៤១គ្រួសារសូមសំណូមពរដល់សម្តេចអគ្គមហាសេនាបតីតេជោជោហ៊ុន សែននាយករដ្ឋមន្រ្តីមេត្តាជួយដោះស្រាយបញ្ហាខាងលេីនេះឲ្យពួកគាត់ផង ពីព្រោះពួកគាត់មិនមែនប្តឹងទាមទារយកមកជាសម្បត្តិផ្ទាល់ខ្លួននោះទេគឺគាត់សូមឲដីនោះជាសម្បត្តិរួម(សម្បត្តិសាធារណៈ)តែប៉ុណ្ណោះដេីម្បីបានជាប្រឡាយទឹកសម្រាប់ស្រោចស្របដំណាំរបស់ប្រជាពលរដ្ឋក្នុងភូមិឃំុទាំមូល ព្រោះពួកគាត់គ្មានក្តីសង្ឃឹមពីខាងអាជ្ញាធរទេ៕
https://youtu.be/iWyGUDdrk-E
មតិយោបល់