ព័ត៌មានជាតិ

សារព័ត៌មាន German Weekly និយាយថា​អាមេរិក​បាន​លួច​យកការណ៍​ពី​យូ​អិន​

​ទីក្រុង Berlin ( 25/08/13 ) : យោងតាម​របាយការណ៍​របស់ German Weekly កាលពី​ថ្ងៃ​សៅរ៍​បាន​និយាយ​បកស្រាយ​ពី​អា​ថ៍កំ​បាំង​ដែល​អាមេរិក​បាន​ប្រើប្រាស់​ទីភា្នក់ងារ​សម្ងាត់​របស់ខ្លួន​ក្នុង​ការលួចថត​វិដេអូ​នៃការិយាល័យ​កណ្តាលរ​បស់​យូ​អិន​ដែល​មាន​ទីតាំង​ធំ​នៅ​ទីក្រុង​ញូវយ៉ក​។​
un-headquarters
​ការបកស្រាយ​នេះ​ដោយ​យោង​ទៅតាម​ឯកសារ​ដែល​ទទួលបាន​ពី​លោក Snowden ដែល​បាន​រកឃើញថា​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក​បាន​ប្រើប្រាស់​សមត្ថភាព​របស់​ខ្លួន​ក្នុង​ទាញ​យក​វិដេអូ​នែ​កិច្ចប្រជុំ​មួយ​ចំនួន​ដែល​យូ​អិន​បានធ្វើ​។​តាម​ឯកសារ​ដែល​ទទួលបាន​ពី Snowden បានឲ្យដឹង​ថា​ការអភិវឌ្ឍ​នៃ​សមត្ថភាព​ក្នុង​លួច​យក​វិដេអូ​ត្រឹម​រយៈពេល 3 សប្តាហ៍​អាច​ទទួលបាន 12 ទៅ 458 វិដេអូ​។​

​ដោយ​បន្ថែម​ទៀត​ថា​អាមេរិក​ចាប់ផ្តើម​ធ្វើការ​លួច​យក​វិដេអូ​សម្ងាត់​នេះ​ចាប់តាំងយូ​អិនបាន​ផ្លាស់​ប្តូរ​ទីតាំង​នៅ​កាន់​ការិយាល័យ​ថ្មី​ខ្លួន​ដែល​ស្ថិត​នៅ​ទីក្រុង​ញូវយ៉ក​កាលពី​ខែ​កញ្ញា​ឆ្នាំ​មុន​ដែល​រាល់​ដំណើរការ​និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ដែល​យូ​អិន​បាន​ធ្វើ​ឡើង​គឺ​ដូច​ទៅ​នឹង​អ្វីដែល Snowden បាន​យក​មក​ពី​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក NSA ទាំងអស់​៕​

មតិយោបល់