កំពង់ធំៈ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៧និង១៥នាទីយប់ លើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ភូមិគរ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកគោយន្ដកន្ត្រៃយ៍ ។
ម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1FG-5349 បើកបរទិសដៅពីលិចទៅកើតដោយឈ្មោះ ឃី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិបទុម ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុពាក់មួកសុវត្ថិភាព។
អ្នកបើកបរគោយន្ដកន្ត្រៃយ៍ មិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនពីកន្លែងកើតហេតុបាត់ បើកបរទិសដៅពីកើតទៅលិច។
មូលហេតុ៖ បឋមបង្កដោយអ្នកបើកបរម៉ូតូ បើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានទៅបុកទ្រុងរ៉ឺម៉កគោយន្ត ដែលកំពុងចរាចរក្នុងទិសដៅផ្ទុយគ្នា។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយក វត្ថុតាងមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលចំណារលើ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់