អ៊ីតាលីៈ មកទល់ពេលនេះ ស្ថានភាពកាន់តែយ៉ាប់យ៉ឺនខ្លាំងទ្បើយ នៅក្នុងប្រទេសអ៊ីតាលី បន្ទាប់ពីមានមនុស្សស្លាប់បន្ថែមទៀតចំនួន ៤៧៥ នាក់ ដោយសារជំងឺឆ្លង COVID-19 កាលពីថ្ងៃពុធ ស្របពេលដែលបារាំង បានប្រកាសបិទទ្វារប្រទេស មិនឲ្យមានការចាកចេញយ៉ាងតឹងរ៉ឹងបំផុត។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។
ដោយទ្បែកបើតាមរបាយការណ៍នៅសហរដ្ឋអាមេរិកវិញ បានបញ្ជាក់ថា ពេលនេះ វីរុសកូរ៉ូណា បានរាលដាលដល់គ្រប់បណ្ដារដ្ឋទាំង ៥០ ហើយ។
យោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បាននិយាយថា វីរុសនេះ ត្រូវបានឆ្លងរាលដាលឆ្លងដល់មនុស្សជាង ២០០,០០០ នាក់ហើយ ខណៈមនុស្សស្លាប់មានចំនួនជាង ៨,០០០ នាក់ នៅទូទាំងពិភពលោក និងមនុស្សជាង ៨៣,០០០ នាក់ទៀត បានជាសះស្បើយពីជំងឺនេះ។
ទាក់ទងនឹងបញ្ហានេះ អង្គការសុខភាពពិភពលោក (WHO) កំពុងអំពាវនាវឱ្យមានសកម្មភាពកាន់តែខ្លាំងក្លាថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីសហភាពអឺរ៉ុប ពេលនេះ កំពុងស្ថិតនៅចំណុចកណ្តាល នៃការរាតត្បាតជំងឺនេះ រហូតឈានដល់ការបិទច្រកព្រំដែនប្រទេសរបស់ខ្លួន៕
មតិយោបល់