ត្បូងឃ្មុំៈ យោងតាមផេកអធិការដ្ឋាននគរបាលក្រុងបាលុង បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសួង សហការជាមួយគ្រូពេទ្យជំនាញ បានចុះទៅពិនិត្យប្រជាពលរដ្ឋខ្មែរ ឈ្មោះ ស ហ ភេទប្រុស អាយុ ៥២ឆ្នាំ ដែលរស់នៅភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដែលគាត់បានទៅលេងផ្ទះបងប្អូននៅប្រទេសម៉ាឡេស៊ី និងបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។
ដោយក្រុមគ្រូពេទ្យជំនាញ បានណែនាំឱ្យគាត់ថែរក្សាសុខភាព និងលាងដៃជាប្រចាំ។
ជាលទ្ធផល គាត់ពុំមានអាការណាមួយ បញ្ជាក់ថា ឆ្លងជំងឺកូរ៉ូណា ឬCovid 19 នោះទេ គឺមានសុខភាពល្អធម្មតា៕
មតិយោបល់