ផ្ទះ ព័ត៌មានជាតិ មន្ត្រីកងរាជអ...

មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុស្លាប់ភ្លាមៗក្រោយរថយន្តបើកបុកពេញទំហឹង

0

ព្រះសីហនុ: នៅវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី២៣ ខែឧសភា​ ឆ្នាំ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ ត្រង់ចំណុចផ្លូវប៉ូឡូវ៉ៃ ក្បែរផ្លូវបំបែក កងរាជអាវុធហត្ថខេត្ត ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

ជនរងគ្រោះជិះម៉ូតូម៉ាក SIRUIS ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ វ៉ាន់ សារ៉ាវុទ្ធា ភេទប្រុស អាយុ ៣៣ឆ្នាំ (ស្លាប់) មុខរបរ មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុមួយរូប មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ។

រថយន្តបង្កម៉ាក VOLSWAGEN ពណ៌ស គ្មានស្លាកលេខ (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ)។

ក្រោយកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួន រីឯវត្ថុតាងត្រូវសមត្ថកិច្ចនគរបាលចរាចរណ៍ យកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីស្រាវជ្រាវបន្ត៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.