តុលាការសហភាពមីយ៉ាន់ម៉ា បានកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ឱ្យជាប់ពន្ធនាគារ ៤ឆ្នាំបន្ថែមទៀត

មន្ត្រីច្បាប់មួយរូបបាននិយាយថា តុលាការក្នុងសហភាពមីយ៉ាន់ម៉ា បានកាត់ទោសមេដឹកនាំដែលត្រូវបានបណ្តេញចេញ លោកស្រី អ៊ុងសាន ស៊ូជី ឱ្យជាប់ពន្ធនាគាររយៈពេលបួនឆ្នាំបន្ថែមទៀតនៅថ្ងៃចន្ទនេះ បន្ទាប់ពីរកឃើញថាលោកស្រីមានកំហុសពីបទនាំចូល និងកាន់កាប់ដោយខុសច្បាប់នូវ វិទ្យុទាក់ទង និងបំពានលើវិធានការរឹតត្បិតលើវីរុសឆ្លងកូរ៉ូណា។ លោកស្រី ស៊ូជី ត្រូវបានកាត់ទោសកាលពីខែមុន លើបទចោទប្រកាន់ចំនួនពីរផ្សេងទៀត ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល ៤ឆ្នាំ ដែលបន្ទាប់មកត្រូវបានកាត់បន្ថយទោសពាក់កណ្តាលដោយប្រមុខរដ្ឋាភិបាលតែងតាំងដោយយោធា។

អាជ្ញាធរ​ក្នុង​ប្រទេស​ចិន​ បាន​លុបចោលជើង​ហោះហើរ​រាប់​រយ​ និង​បាន​បិទ​សាលា​រៀន​ជា​ច្រើន​កន្លែង

អាជ្ញាធរ​ក្នុង​ប្រទេស​ចិន​ បាន​លុបចោលជើង​ហោះហើរ​រាប់​រយ​និង​បាន​បិទ​សាលា​រៀន​ជា​ច្រើន​កន្លែង​និង​បាន​បង្កើន​ការធ្វើ​តេស្ត​ក្នុង​ទ្រង់​ទ្រាយ​ធំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​ព្យាយាមរាំងខ្ទប់​ការផ្ទុះឡើង​នូវ​ការឆ្លងជំងឺ​កូវីដ១៩​ថ្មី​ដែល​ជាប់​ទាក់ទិន​នឹង​ទេសចរណ៍​មួយ​ក្រុម។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មានAFP ។ រដ្ឋភិបាល​ក្រុង​ប៉េកាំង​បាន​រក្សា​ការប្រកាន់​ខ្ជាប់​នូវ​វិធីមិន​ឲ្យ​មាន​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ដោយការ​បិទ​ព្រំដែន​និង​សកម្ម​ភាព​សង្គមដ៏​តឹង​រឹង​របស់​ខ្លួន បើ​ទោះបី​ជា​ប្រទេស​ខ្លះ​ បាន​ព្យាយាម​បន្ធូរ បន្ថយការ​រឹត​បន្តឹង​របស់គេ​យ៉ាង​ណា​ក្តី។ ការ​ផ្ទុះ​ឆ្លង​ក្នុង​ស្រុកត្រូវបាន​លុប​បំបាត់បាន​ជា​ច្រើន​ ប៉ុន្តែ​នៅ​ពេល​ដែល​ប្រទេសចិន​ កំពុង​ស្ថិត​នៅ​ថ្ងៃ​ទី​៥ជាប់ៗ​គ្នា​នៃ​ការ​ឆ្លងករណី​ថ្មីៗ​ដែល​ភាគ​ច្រើន​ស្ថិត​នៅ​តំបន់​ភាគ​ខាង​ជើង​និង​ភាគ​ពាយ័ព្យ​ប្រទេស​នោះ អាជ្ញាធរ​ចិន​បាន​ចាត់​វិធានការ​តឹង​រឹងលើ​ការត្រួត​ពិនិត្យការឆ្លង​វីរុស​កូរ៉ូណា។ ការ​ផ្ទុះ​ឆ្លង​នៅពេល​ថ្មី​ៗនេះ​ គឺ​ជាប់​ពាក់ព័ន្ធ​នឹងប្តី​ប្រពន្ធ​វ័យ​ចំណាស់​មួយ​គូ​ ដែល​បាន​ចូល​រួម​ជា​មួយ​ទេសចរណ៍​មួយ​ក្រុមដែល​មាន​គ្នា​ជា​ច្រើន​នាក់។ ពួក​គេបាន​ចាប់ផ្តើម​ការធ្វើ​ដំណើរ​ក្នុង​ទីក្រុង​សៀងហៃ​ មុន​ពេលធ្វើ​ដំណើរតាម​ជើង​យន្តហោះ​ទៅ​កាន់​ទីក្រុង Xi’an ក្នុង​ខេត្ត Gansu…

ចក្រភពអង់គ្លេស បានប្រកាសថា វ៉ាក់សាំងការពារវីរុសកូរ៉ូណាសម្រាប់កុមារដែលមានអាយុចន្លោះពី ១២ ទៅ ១៥ ឆ្នាំ មិនត្រូវបានណែនាំឡើយ

ស្ថាប័នផ្តល់ប្រឹក្សាពីវ៉ាក់សាំងរបស់ចក្រភពអង់គ្លេស បានប្រកាសកាលពីថ្ងៃសុក្រនេះថា វ៉ាក់សាំងការពារវីរុសកូរ៉ូណាសម្រាប់កុមារដែលមានសុខភាពល្អអាយុចន្លោះពី ១២ ទៅ ១៥ ឆ្នាំ មិនគួរត្រូវបានណែនាំឡើយ។ គណៈកម្មាធិការចម្រុះលើការចាក់វ៉ាក់សាំងបង្ការបានផ្តល់ការវាយតម្លៃ ដោយនិយាយថា ការចាក់វ៉ាក់សាំងបង្ការវីរុស មិនគួរណែនាំដល់អ្នកដែលស្ថិតក្នុងក្រុមអាយុនេះឡើយ ដោយឈរលើមូលដ្ឋានសុខភាព ប៉ុន្តែស្ថាប័ននេះបានណែនាំឱ្យរដ្ឋាភិបាលពិនិត្យមើល បញ្ហាកាន់តែធំ រួមទាំងផលប៉ះពាល់ នៃ វីរុសនៅសាលារៀន។ ការសម្រេចចិត្តលើកុមារ ដែលមានសុខភាពល្អ…

ប្រទេសដែលគួរត្រូវស្រាវជ្រាវពីបញ្ហាបែកធ្លាយក្នុងមន្ទីរពិសោធន៍នោះ គឺសហរដ្ឋអាមេរិកខ្លួនឯង

នាថ្ងៃទី២៣ ខែសីហា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបជាមួយសំណួររបស់ក្រុមសារព័ត៌មានអំពីមន្ទីរពិសោធន៍ជីវសាស្រ្តសហរដ្ឋអាមេរិកដែលជាប្រធានបទមានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយ។ លោកបានលើកឡើងថា មួយរយៈពេលចុងក្រោយនេះ សហរដ្ឋអាមេរិកមិនបានចាត់ទុកក្នុងភ្នែកអំពីរបាយការណ៍ស្រាវជ្រាវរួមគ្នារវាងចិននិងWHOស្តីពីអនុសាសន៍ថាមិនមែនជាការបែកធ្លាយចេញពីមន្ទីរពិសោធន៍នោះទេ និងបានបំផ្លើសយ៉ាងខ្លាំងថា“ជាការបែកធ្លាយចេញពីមន្ទីរពិសោធន៍ជំងឺវីរុសនៅក្នុងទីក្រុងអ៊ូហាន” ថែមទាំងប្រើប្រាស់របាយការណ៍ស្វែងរកប្រភពដើមនៃជំងឺវីរុសដែលបង្កើតឡើងដោយភ្នាក់ងារស៊ើបការណ៍។ សហរដ្ឋអាមេរិកតែងលាបពណ៌លើចិនតែលាងមិនស្អាតខ្លួនឯងសោះ និងបានលើកឡើងជាច្រើនដងថា ជំងឺវីរុសកូវីដគឺបែកធ្លាយចេញពីមន្ទីរពិសោធន៍ ប៉ុន្តែតាមពិតនោះគឺសហរដ្ឋអាមេរិកផ្ទាល់ទេដែលគួរត្រូវឱ្យគេស៊ើបអង្កេតស្រាវជ្រាវ។ ជាបឋម សហរដ្ឋអាមេរិកជាប្រទេសមុនគេបង្អស់ធ្វើការស្រាវជ្រាវរៀបចំជាថ្មីនូវជំងឺវីរុសនិងមានសមត្ថភាពខ្លាំងបំផុត ក៏ជាអ្នកផ្តល់មូលនិធិច្រើនបំផុតនិងជាអ្នកអនុវត្តការស្រាវជ្រាវប្រភពដើមនៃជំងឺវីរុសកូរ៉ូណាជាសកលផងដែរ។ យោងតាមរបាយការណ៍បានឱ្យដឹងថា លោកសាស្រ្តាចារ្យ…

​​​ក្រុមប្រឆាំង​តវ៉ា​ដ៏សំខាន់​​មួយនៅទី​ក្រុង​ហុងកុង​ប្រកាស​ថា ​ នឹង​រំសាយខ្លួន

អង្គការ​ប្រឆាំង​តវ៉ា​ដ៏សំខាន់​បំផុត​មួយដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុងទី​ក្រុង​ហុងកុងបាន​ប្រកាស​ថា ​ ខ្លួន​នឹង​បិទអង្គការ​ជា​បន្ទាន់។​ អង្គការ​រណសិរ្ស​សិទ្ធិ​មនុស្ស​ជន​ស៊ីវិល​ ឬ ​CHRF​ ធ្លាប់​បានទទួល​ខុស​ត្រូវ​រៀប​ចំ​បាតុកម្មតាម​ដង​ផ្លូវ​ក្នុងប្រវត្តិ​សាស្ត្រ​របស់​ទីក្រុង​ហុងកុង​ ជា​ពិសេសក្នុង​អំឡុងការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាលហុងកុង​ក្នុង​ឆ្នាំ​២០១៩។​ ​ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំងបាន​ដាក់​ឲ្យ​ប្រើច្បាប់​សន្តិសុខ​ជាតិ​នៅ​ក្រុង​ហុងកុង​កាល​ពី​ខែ​មិថុនា​ឆ្នាំ​ទៅ​មក ​ រដ្ឋាភិបាល​ក្រុង​ហុងកុង​បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​នូវ​ពាក្យ​ស្នើ​សុំ​របស់​អង្គការ​នេះ​ ក្នុង​ការ​រៀប​ចំការ​ជួប​ជុំ​គ្នា​ ដោយយកការ​រាតត្បាត​វីរុស​កូរ៉ូណា​ជា​ហេតុផល។​ ​ ដំណឹង​ចរចាម​អារ៉ាមដែល​ថា អង្គការនេះនឹង​រំលាយ​ខ្លួន​នោះ​ត្រូវ​បាន​ចុះ​ផ្សាយតាម​ប្រព័ន្ធ​ព័ត៌មាន​ក្នុង​ស្រុក​ជា​ច្រើនថ្ងៃ​មក​ហើយ​ ​ប៉ុន្តែ​ទើបតែ​មាន​ការ​បញ្ជាក់​នៅ​ថ្ងៃអាទិត្យ។ ​សារ​បង្ហោះនៅ​លើទំព័រ​ហ្វេសប៊ុក​របស់អង្គការ​នេះ​បានលើក​ឡើង​ថា​ ​សមាជិក​របស់ក្រុម​នេះរង​ការ​គាប​សង្កត់​…

ចិនមិន​អនុញ្ញាត​ឱ្យ​អង្គការ​សុខភាពពិភពលោក ចូល​ទៅ ស៊ើបអង្កេត​ សាជា​ថ្មី ក្នុង​ទឹក​ដី​របស់ខ្លួន ដើម្បី​រក​ប្រភពចម្លង​ជំងឺ​កូវីដ​១៩​

សំណើចង់​អង្កេត​សាជាថ្មី​រក​ប្រភព​ចម្លង​កូវីដ​​របស់​អង្គការ​សុខភាពពិភពលោក​មាន​បង្កប់​ឆន្ទៈ​នយោបាយ​ មិនមែន​ជា​គំនិត​​​វិទ្យាសាស្ត្រ​ទេ។ ចិន​គាំទ្រ​តែ​ការ​ស្រាវជ្រាវ​ដែល​ឈរលើ​មូលដ្ឋាន​វិទ្យាសាស្ត្រ។ នេះ​ជា​ប្រសាសន៍​របស់​លោក ម៉ា ចៅស៊ូ Ma Zhaoxuអនុរដ្ឋមន្ត្រីក្រសួង​ការបរទេស​ចិន​។ ការ​អង្កេតរបស់​ក្រុម​អ្នក​ជំនាញ​​វិទ្យាសាស្ត្រ​ចិន-អង្គការ​សុខភាពពិភពលោក កាលពី​ខែ​មករា​​២០២១ បាន​សន្និដ្ឋាន​ថា មេរោគ​កូរ៉ូណានៅ​លើ​សត្វ​ប្រចៀវ បាន​ឆ្លង​មក​មនុស្ស​តាម​រយៈ​សត្វ​​មួយ​ផ្សេង​ទៀត ជា​សេណារីយ៉ូ ​ទំនង​ជាង​គេ ហើយ​ការ​ធ្លាយ​វីរ៉ុសចេញ​ពី​មន្ទីរ​ពិសោធន៍ ជា​សេណារីយ៉ូ ដែល​​មិន​ទំនងសោះ។ ​​របាយការណ៍​សន្និដ្ឋាន​នេះ បាន​ទទួល​ស្គាល់​ដោយ​សហគមន៍អន្តរជាតិ…

អេមីរ៉ាតអារ៉ាប់រួមបានអនុម័តទៅលើការប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Sinopharm សម្រាប់កុមារអាយុនៅចន្លោះពី ៣ឆ្នាំទៅ ១៧ឆ្នាំ

ក្រសួងសុខាភិបាល និងបង្ការជំងឺរបស់អេមីរ៉ាតអារ៉ាប់រួមបានអនុម័តទៅលើការប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Sinopharm របស់ប្រទេសចិនសម្រាប់កុមារអាយុនៅចន្លោះពី ៣ឆ្នាំទៅ ១៧ឆ្នាំនៅក្នុងប្រទេសអារ៉ាប់រួម (UAE)។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ WAM របស់អារ៉ាប់រួមបាននិយាយថា សេចក្តីសម្រេចនេះធ្វើឡើងដោយផ្អែកទៅលើលទ្ធផលនៃការសិក្សាគ្លីនិក ការវាយតម្លៃដ៏តឹងរ៉ឹងដើម្បីអនុម័តទៅលើការប្រើប្រាស់វ៉ាក់សាំងជាបន្ទាន់ និងការវាយតម្លៃក្នុងតំបន់ដែលអនុលោមតាមបទបញ្ជាដែលបានអនុម័ត»។ នៅក្នុងការរាយការណ៍នោះបាននិយាយបន្ថែមថា «ការអនុម័តវ៉ាក់សាំងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អារ៉ាប់រួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការបញ្ជាក់អំពីវិធីសាស្រ្តសកម្មរបស់ខ្លួនដើម្បីធានាដល់សុខភាព និងសុវត្ថិភាពរបស់សមាជិកសហគមន៍»។ វ៉ាក់សាំង Sinopharm…

ការរាតត្បាត ដោយ​មេរោគ​កូវីដ​-១៩ (ដែល​តា) ​​ កំពុង​ធ្វើ​ឱ្យ​ចិន​ព្រួយបារម្ភ

បើតាម​គណៈកម្មការ​សុខាភិបាល​ជាតិ មានករណី​ឆ្លង​ថ្មី ផ្ទុះ​ឡើង​នៅ​​ពីរ​កន្លែង​ថ្មី​ទៀត គឺ​នៅ​ខេត្ត​ហ្វូជៀន និងតំបន់​​ចុងឈីង ដោយ​រាប់ឃើញ​មាន​អ្នក​វិជ្ជមាន​នឹង​ ចំនួន ៥៥នាក់។ ជា​សរុប​ ចិន​រាប់​ឃើញ​មាន​ឆ្លង​ថ្មីចំនួន​២០០នាក់ គិត​ចាប់តាំង​ពី​ ​ ថ្ងៃ​ដែល​ចិន​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ​១៩​ ជា​ថ្មី​ដំបូង នៅ​អាកាសយានដ្ឋាន​ណង់គីន ថ្ងៃ​ទី ២០កក្កដា​២០២១​។​ កាលពី​ថ្ងៃ​សុក្រ​ទី​៣០​កក្កដា អាជ្ញាធរ​ចិន​បាន​ប្រកាស​រក​ឃើញ​មាន​ករណី​ឆ្លងមេរោគកូវីដបំប្លែងខ្លួន​ប្រភេទ​​ដែលតា ​នៅ​ក្នុង​ខេត្ត​ចំនួន​បួន…

​​​នាយក​ទីភ្នាក់ងារ​គ្រប់គ្រង​និង​បង្ការ​ជំងឺ សហរដ្ឋ​អាមេរិក​បាន​និយាយថា​ វីរុសបំប្លែង​ថ្មីដែលតា ​(Delta)​ ជា​វីរុស​ប៉ះពាល់​ផ្លូវ​ដង្ហើម​ឆ្លង​ខ្លាំង​បំផុត​

អ្នកស្រី​ Rochelle Walensky ​នាយក​ទីភ្នាក់ងារ​គ្រប់គ្រង​និង​បង្ការ​ជំងឺ ​(CDC)​ សហរដ្ឋ​អាមេរិក​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា វីរុសជំងឺ​កូវីដ១៩បំប្លែង​ថ្មីដែលតា ​(Delta)​ «ជា​វីរុស​ប៉ះពាល់​ផ្លូវ​ដង្ហើម​ឆ្លង​ខ្លាំង​បំផុត​មួយ​ដែល​យើង​បាន​ដឹង​ហើយ​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្នុង​រយៈពេល​២០​ឆ្នាំ​នៃ​អាជីព​របស់​ខ្ញុំ»។​ ក្រុម​មន្ត្រី​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ព្រហស្បតិ៍បាន​ជំរុញ​ប្រជា​ពលរដ្ឋ​ឲ្យ​ចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ១៩​ដើម្បី​ការពារ​ខ្លួន​ពី​វីរុស​បំប្លែងថ្មី​ហើយ​នឹង​ទប់​ស្កាត់​ការ​រាលដាល​នៃ​វីរុស​កូរ៉ូណា។​ ប្រទេស​ចិន​មិន​សប្បាយ​ចិត្ត​នឹង​អង្គការ​សុខភាព​ពិភពលោក​ដែល​ចង់​បន្ត​ស៊ើប​អង្កេត​ថា​តើ​វីរុស​កូរ៉ូណា​ដែល​បង្ក​ជំងឺ​កូវីដ១៩លេច​ចេញ​ពី​មន្ទីរ​ពិសោធន៍​នៅ​ទីក្រុង​វូហាន (Wuhan) ​ឬ​យ៉ាង​ណា​ដែល​នាំ​ឲ្យ​មាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ទូទាំង​ពិភពលោក។​ លោក​ Zeng Yixin​ អនុ​រដ្ឋមន្ត្រី​គណៈ​កម្មការ​សុខាភិបាល​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​សំណើ​របស់​អង្គការ​សុខភាព​ពិភពលោក​ធ្វើការ​ស៊ើប​អង្កេត​ការ​លេច​ធ្លាយ​វីរុស​ពីមន្ទីរ​ពិសោធន៍​របស់​ចិន​ដែល​ជា​ប្រភព​នៃ​ការ​ផ្ទុះ​ទូទាំង​សាកល​លោក​នោះ​គឺ​ខ្វះ​«ការ​គោរព​សុភវិនិច្ឆ័យ​និង​ជា​ឥរិយាបទ​ច្រឡោង​ខាម​ចំពោះ​វិទ្យាសាស្ត្រ»។​លោក​និយាយ​ទៀត​ថា​ចិន​មិន​អាច​ទទួល​យក​ផែនការ​បែប​នេះ​ទេ។​ ការ​ស៊ើបអង្កេត​ដែល​ធ្វើ​ឡើង​ដោយ​ប្រទេស​ចិន​និង​អង្គការ​សុខភាព​នៅ​ដើម​ឆ្នាំ​នេះ​បាន​សន្និដ្ឋាន​ថា​ វា​មិន​ទំនងទាល់​តែសោះ​ថា​ការ​លេច​ធ្លាយ​ពី​មន្ទីរ​ពិសោធន៍​វូហាន​ជា​ប្រភព​នៃ​វីរុស​នោះ។​ទោះ​ជាយ៉ាង​ណាក៏​ដោយ​ ក្រុម​អ្នក​ជំនាញ​អន្តរជាតិ​និយាយ​ថា​ពួក​អ្នក​វិទ្យាសាស្ត្រ​ចិន​មាន​ឥទ្ធិពល​ខ្លាំង​ពេក​នៅ​ក្នុង​ការ​សម្រេច​អំពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នោះ។​…

ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀពូទីន បានទទូចដល់មន្រ្តីឱ្យបង្កើនការជំរុញឲ្យចាក់វ៉ាក់សាំងបង្ការវីរុស COVID-19

ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀពូទីន បានទទូចដល់មន្រ្តីឱ្យបង្កើនការជំរុញឲ្យចាក់វ៉ាក់សាំងបង្ការវីរុស COVID-19 ដោយបញ្ចុះបញ្ចូលប្រជាជនឲ្យចាក់វ៉ាក់សាំង គឺចាំបាច់បន្ទាប់ពីមានការកើនឡើង នៃការឆ្លងក្នុងប្រទេសនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ឧបនាយករដ្ឋមន្ត្រីប្រទេសរុស្ស៊ីលោក Tatyana Golikova និយាយថា ប្រជាជនចំនួន ២៣% បានទទួលវ៉ាក់សាំងការពារវីរុសកូរ៉ូណា យ៉ាងហោចណាស់ដូសទី១ ដែលសរុបមានចំនួន ៣៣,៦លាននាក់ នៃប្រជាជនចំនួន ១៤៦លាននាក់ របស់ប្រទេសហើយ ១៥ភាគរយ…