ព័ត៌មានជាតិ

អាសូរណាស់! បុរសកម្មករសំណង់ម្នាក់ ដេកស្លាប់ក្នុងបន្ទប់ជួល យ៉ាងអាណោចអធ័ម

ភ្នំពេញៈ នៅវេលាម៉ោង ៧និង០០នាទីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងបន្ទប់ជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីបុរសម្នាក់ដេកស្លាប់។

ជនរងគ្រោះឈ្មោះ ស៊ីង រិទ្ធី ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើត មង្គលបុរី ខេត្តបន្ទាយមានជ័យ (មានប្រពន្ធកូន)។

ដំណើររឿង៖ មុនពេលកើតហេតុនៅថ្ងៃទី១៨ ពេលត្រឡប់មកពីធ្វើការវិញ ជនរងគ្រោះបានហូបបាយរួច ចូលដេករហូតព្រឹកឡើងក៏តេ ហៅក្មួយឲ្យជូនទៅមន្ទីរពេទ្យ ប៉ុន្តែអកុសលស្លាប់មុនក្មួយមកដល់បន្ទប់ជួល បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះត្រួតពិនិត្យកោសល្យវិច័យតែម្ដង រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់