ព័ត៌មានជាតិ

ករណីឃាតកម្ម សមត្ថកិច្ច ឃាត់ខ្លួនបុរសម្នាក់

តាកែវ: កាលពីវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ឈិន លី ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិត្រពាំងកោះ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។
ការឃាត់ខ្លួននេះ ធ្វើទ្បើងតាមដីកាបញ្ជាឱ្យចូលខ្លួនលេខ០១៨ ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ របស់សាលាដំបូងខេត្តតាកែវ ពីបទឃាតកម្ម ប្រព្រឹត្តកាលពីថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២០ នៅចំណុចភូមិអង្គត្រាវ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។

ជនសង្ស័យ ត្រូវបានកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមផ្លូវច្បាប់។

បច្ចុប្បន្ន សមត្ថកិច្ច កំពុងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួក ដែលនៅសេសសល់ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់