កំពង់ធំៈ កាលពីវេលាម៉ោង១៤ និង១០នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៣៣-១៣៤ ស្ថិតក្នុងភូមិបន្ទាយយមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុករថយន្ត ក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង។
ហេតុការណ៍នេះ បានបណ្ដាលឱ្យស្លាប់ មនុស្សបុ្រសម្នាក់ និងខូចខាតម៉ូតូ០១គ្រឿង។
រថយន្តម៉ាកគា ពណ៌ស្វាយស ផ្លាកលេខ ភ្នំពេញ 2S-8643 បើកបរដោយឈ្មោះ ពន់ ទ្បឹង ភេទប្រុស អាយុ ៣៥ ឆ្នាំ នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ មុខរបរបើកបររថយន្តដឹកថ្នាំពេទ្យ របស់ក្រុមហ៊ុនរតនៈរតនា (បានរត់គេចខ្លួន)។ ចំណែកម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផ្លាកលេខ កំពង់ធំ 1G-7458 បើកបរដោយឈ្មោះ សូ វិចិត្រ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិសំពុង ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរកសិករ (ស្លាប់នៅកន្លែងកើតហេតុ) ពាក់មួកសុវត្ថិភាព។
មូលហេតុបឋម៖ បង្កដោយអ្នកបើកបរម៉ូតូ ប្រើប្រាស់ល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។
ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង និងយកវត្ថុតាងទៅរក្សាទុក នៅអធិដ្ឋាននគរបាលស្រុកសន្ទុក ចំណែកសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់