ព័ត៌មានជាតិ

ផ្ទះមួយខ្នងត្រូវអគ្គិភ័យឆាបឆេះ! ករណីលោកយាយអាយុ ៨៣ឆ្នាំម្នាក់ ដុតភ្លើងដាំបាយចោល រួចដើរទៅអង្គុយលេងផ្ទះក្មួយ

សៀមរាប: នៅវេលាម៉ោង ៩និង១០នាទីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះផ្ទះ ស្ថិតក្នុងភូមិសាលាកកោះ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ ហែម លួន ភេទស្រី អាយុ ៨៣ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។

ខូចខាត៖ ផ្ទះទំហំ ៥គុណ៨ម៉ែត្រ មួយខ្នង ប្រក់សង្ក័សី ជញ្ជាំងក្ដារ ប្រាក់ដុល្លារ ៣០០ដុល្លារ និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត។

មូលហេតុ៖ ដុតភ្លើងដាំបាយទុកចោល ហើយដើរទៅអង្គុយលេងផ្ទះក្មួយ។
ករណីនេះកម្លាំងជំនាញបានចេញ ជួយអន្តរាគមន៍ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១គ្រឿង អស់ទឹកមួយឡាន ទើបរលត់ទៅវិញ ៕

មតិយោបល់