ព័ត៌មានជាតិ

បុរសម្នាក់ខឹងប្រពន្ធទៅដេកផ្ទះបងប្អូន ដុតផ្ទះខ្លួនឯងកម្ទេចចោល

ឧត្តរមានជ័យ: នៅថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង ១២និង០០ នាទី មានករណី (បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ) ដុតបំផ្លាញផ្ទះខ្លួនឯងដែលមាន ទំហំ ៦mx៤m ប្រក់ស័ង្កសី បង្កដោយឈ្មោះ ង៉ិក វិចិត្រ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិគោកស្ពាន ឃុំក្រសាំង ស្រុកចុងកាល់ ប្រពន្ធឈ្មោះ គៀ អេន អាយុ ២៨ឆ្នាំ មានកូនចំនួន ២នាក់៖
១/ឈ្មោះ វិចិត្រ ចន្ដា ភេទប្រុស អាយុ ៦ឆ្នាំ។
២/ឈ្មោះ វិចិត្រ វិច្ឆិកា ភេទប្រុស អាយុ ២ឆ្នាំ។

បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិ៖
– ខោអាវមួយ ចំនួន
– អង្ករ ៥០គីឡូ
– ស្រូវ ១ការ៉ុង
– ចិញ្ចៀន ១វង់ ទម្ងន់ ៣ជី និងម៉ូតូខូច ១គ្រឿង ម៉ាកស្ទេប ។

មូលហេតុ៖ បណ្តាលមកពីខឹងប្រពន្ធទៅដេកផ្ទះប្អូន ។

ករណីនេះរថយន្ត ពន្លត់ អគ្គិយភ័យមិនបានចេញជួយអន្តរាគមន៍ទេ ដោយផ្តល់ព័ត៌មានយឺត និងផ្លូវចម្ងាយឆ្ងាយដល់ ៣៥គីឡូម៉ែត្រ ៕

មតិយោបល់