ព័ត៌មានជាតិ

ខ្នោះដៃអាល័យស្នេហ៍! ករណីយុវជនម្នាក់ឆក់ទូរស័ព្ទដៃ ពីនារីបុគ្គលិកក្រុមហ៊ុនឯកជន ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាប់

ភ្នំពេញ: នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១១និង៣០នាទីយប់ ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរសព្ទ័ដៃ ចំណុចតាមផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យម្នាក់ឈ្មោះ ឌឿន សាល ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅ ភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន) បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះឈ្មោះ គង់ រ៉ានី ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួល ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សម្ភារ:បាត់បង់៖ គ្មាន ។

សម្ភារ:បន្សល់ទុក៖ ទូរស័ព្ទដៃ០១គ្រឿង ម៉ាករៀលមី ប្រគល់ឲ្យជនរងគ្រោះវិញ , ម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ1HW-8931 (របស់ជនសង្ស័យ) ។

ក្រោយពីចាប់បាន ជនសង្ស័យត្រូវឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

មតិយោបល់