មណ្ឌលគិរីៈ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១និង២០នាទីរសៀល មានករណីប្រើអំពើហិង្សាមួយបានកើតឡើងរវាងឪពុក នឹងកូនស្រីបង្កើត ត្រង់ចំណុចភូមិអូរច្រា ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ជនបង្កឈ្មោះ ជា ចិត្ត ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅស្នាក់នៅបណ្ដោះអាសន្នកន្លែងកើតហេតុខាងលើ។
ជនរងគ្រោះឈ្មោះ ចិត្ត លក្ខិណា ភេទស្រី អាយុ ១៤ឆ្នាំ ដែលជាកូនបង្កើត រងរបួសដោយឪពុកកាប់ នឹងកាំបិតផ្គាក់ចំនួន ២កាំបិត ត្រូវចំកែងជើងនឹងក្បាល ដេរចំនួនមួយថ្នេរ។
មូលហេតុ៖ ឪពុកប្រើប្រាស់នូវសាធារញៀន និងខឹងគេជំពាក់លុយមិនសង ។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកកែវសីមា បានបញ្ជូនមកមណ្ឌលសុខភាពឃុំស្រែព្រះ ស្រុកកែវសីមា។
រីឯជនបង្កប្រើអំពើហិង្សាបានរត់គេខ្លួ បាត់ជាប៉ុន្មានម៉ោងក្រោយមកកម្លាំងសមត្ថកិច្ចស្រុកកែវសីមា បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលស្រះកែវ បានស្រាវជ្រាវឈានទៅរកចាប់ឃាត់ជនសង្ស័យដែលជាឪពុកបាននៅវេលាម៉ោង ៣និង៣៥នាទីរសៀល ថ្ងៃខែឆ្នាំដដែល។
រួចបញ្ជូនខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋាននគរបាលស្រុកកែវសីមា ដើម្បីចាត់ការទៅតាម នីតិវិធីច្បាប់៕
មតិយោបល់