រតនគិរីៈ កាលពីវេលាម៉ោង៥ និង១០នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវកោងចុះចំណោទ លើផ្លូវជាតិលេខ៧៨A ស្ថិតក្នុងភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់ជីវិត។
ដំណើររឿង៖ មុនកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូលឿន ក្នុងស្ថានភាពផ្លូវកោង ហើយចុះចំណោត មិនប្រយ័ត្នបត់ពុំទាន់ ទើបជ្រុលចង្កូតទៅធ្លាក់ប្រឡាយ បណ្ដាលឲ្យជនរងគ្រោះ ផ្លោងចេញពីម៉ូតូ របូតមួកសុវត្ថិភាពចេញ ហើយបោកក្បាលនឹងមាត់ប្រឡាយ បណ្តាលឲ្យស្លាប់ភ្លាមៗតែម្ដង។
យ៉ាងណាមិញជនរងគ្រោះ ពុំទាន់ស្គាល់អត្តសញ្ញាណនោះទេ ដោយសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ៕
មតិយោបល់