ព័ត៌មានជាតិ

រកឃើញ​បង្កង​ប្រភេទ​ថ្មី​រស់នៅ​ជម្រៅ​សមុទ្រ​៧៥០ ម៉ែត្រ ដែល​គេ​ដាក់ឈ្មោះថា Nelson Mandela

​ថ្មីៗ​នេះ​មាន​ដំណើរ​ទស្សនកិច្ច​ដើម្បី​ស្ទាបស្ទង់​ពី​ប្រភេទ​សត្វ​ដែល​រស់នៅ​តំបន់​ឆ្នេរសមុទ្រ​អាហ្វ្រិក​ខាងត្បូង​។ សមាជិក​នៃ​អ្នកស្រាវជ្រាវ​ដែល​មកពី​ទីក្រុង​ឡុង​ដ៍​បាន​រកឃើញ​ប្រភេទ​សត្វ​បង្កង​ថ្មី​មាន​ប្រវែង ៧ មី​លី​ម៉ែត្រ ដែល​រស់នៅ​ក្នុង​សមុទ្រ​ជម្រៅ ៧៥០ ម៉ែត្រ​។

​នៅពេល​ដែល​បាន​រកឃើញ​ប្រភេទ​សត្វ​បង្គង​នេះ​ត្រូវបាន​អ្នកស្រាវជ្រាវ​ដាក់ឈ្មោះឲ្យ Nelson Mandela ដោយ​ផ្អែក​លើ​ឈ្មោះ​របស់​អតីត​ប្រធានាធិបតី​នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង Nelson Mandela ដើម្បី​រំលឹក​ដល់​មេដឹកនាំ​ដ៏​អស្ចារ្យ​នេះ​។​

Nelson Mandela រស់នៅ​ក្នុង​មហាសមុទ្រ​ដ៏​ជ្រៅ ហើយ​វា​ស៊ី​សារាយ​ខ្សាច់ កំទេចកំទី​សត្វ​ដែល​ស្លាប់ ឬ​ឈើ​ដែល​នៅ​បាតសមុទ្រ​។ អ្នកស្រាវជ្រាវ​បាន​និយាយថា​ការ​ស្វែងរក​ឃើញ​សត្វ​បង្កង​ថ្មី​នៅក្នុង​សមុទ្រ​ដ៍​ជ្រៅ​នេះ​ធ្វើឲ្យ​ក្រុម​របស់​គាត់​យល់​ដឹង​កាន់តែ​ច្រើន​ពី​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវិត​រស់នៅ​របស់​សត្វ​ជាច្រើន​ទៀត​៕​
Nelson (1)
ខាងក្រោមនេះជាអតីតប្រធានាធិបតី​នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង Nelson Mandela៖
Nelson (2)

មតិយោបល់