ព័ត៌មានជាតិ

រន្ធត់ណាស់! ឪពុកកូន ២នាក់ ត្រូវរថយន្តដឹកដីបុកម៉ូតូ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអធ័ម នៅខេត្តកោះកុង

កោះកុង: នៅវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង​រវាងរថយន្តដឹកដី បុកជាមួយម៉ូតូ បណ្តាលឪពុកកូន ២នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ ។

សូមបញ្ជាក់៖ ហេតុការណ៍នេះ កើតឡើងតាមបណ្ដោយផ្លូវជាតិ​លេខ៤៨ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
ក្រោយពីកើតហេតុភ្លាមៗ នគរបាលមូលដ្ឋាន បានចុះធ្វើអន្តរាគមន៍ទីតាំងខាងលើផងដែរ៕

មតិយោបល់