ព័ត៌មានជាតិ

យកដែកបំពង់ទីបទល់ខ្សែភ្លើងខ្វះការប្រុងប្រយ័ត្នកប៉ះខ្សែកាបបញ្ជូនភ្លើងឆក់ស្លាប់ម្នាក់

កំពង់ឆ្នាំង:នៅវេលាម៉ោង១៤និង៣៥នាទីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៤និង៣៥នាទី នៅចំណុចផ្ទះឈ្មោះឃុន ចាយភេទប្រុស អាយុ ៥៦ ឆ្នាំ រស់នៅភូមិទ័ពត្បែង ឃុំពង្រស្រុករលាប្អៀរ មានករណីខ្សែភ្លើងឆក់បណ្ដាលឲ្យបុរសម្នាក់ស្លាប់និង២នាក់របួស។

សពឈ្មោះសុខ ជា ប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅនៅភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។
អ្នករងរបួសមនុស្ស ០២នាក់ទី១ឈ្មោះកុយ គា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិក្នុង ឃុំស្វាយជ្រុំ រងរបួសធ្ងន់។ទី២ ឈ្មោះហួ សុខណា ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិក្នុង ឃុំស្វាយជ្រុំ របួសស្រាល។

មូលហេតុអ្នកទាំងបីនាក់បាននាំគ្នាយកដែកបំពង់ទីបប្រវែង ៩ម៉ែត្រ លើកទល់ខ្សែភ្លើងខ្វះការប្រុងប្រយ័ត្នក៏ប៉ះជាមួយខ្សែកាបបញ្ជូនភ្លើងបណ្តាលឲ្យឆក់ស្លាប់ម្នាក់និងរងរបួសរងរបួសធ្ងន់ស្រាល២នាក់ ៕

មតិយោបល់