បាត់ដំបងៈ (ព័ត៌មានបឋម) នៅវេលាម៉ោង២១និង២២នាទីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង មានរថយន្តមួយគ្រឿង ពាក់ស្លាកលេខបាត់ដំបង 2G 9989 បានធ្លាក់ចូលក្នុងអាងទឹកកំពីងពួយស្លាប់តៃកុងតាំងពី យប់ ព្រឹកឡើងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ប្រជាជននៅទីនោះ បានឃើញនិងដឹងរឿងមានការភ្ញាក់ផ្អើល ទីតាំងកន្លែងកើតហេតុ ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។
ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មិនទាន់ដឹងពីមូលហេតុពិតប្រាកដនូវឡើយ ។ បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យនិងធ្វើការទាញយករថយន្តនោះមកឡើងគោក ដើម្បីត្រួតពិនិត្យមើល និងស្រាវជ្រាវ ស្វែងរកអត្តសញ្ញាណម្នាក់ តៃកុងរថយន្តដែលជាជនរងគ្រោះ ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំនឹងផ្សាយជូនបន្តទៀតនៅពេលក្រោយ ៕




មតិយោបល់