ព័ត៌មានជាតិ

ផឹកស៊ីច្រលំស្បែកជើង និយាយឌឺដងចុះឡើង ប្អូនថ្លៃយកកាំបិតកាប់បងថ្លៃ រងរបួស នៅស្រុកកោះធំ

កណ្ដាល: នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៣និង៤០នាទី ចំណុចផ្ទះរបស់ជនរងគ្រោះ ក្នុងភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ឈាង ឆេង ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរកសិករ នៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ(ត្រូវជាបងថ្លៃ)រងរបួសមួយកាំបិតចំលើដោះខាងឆ្វេង ត្រូវបងប្អូននាំយកទៅពេទ្យស្រុកកោះធំ។
ជនសង្ស័យឈ្មោះ យាល យ៉ាល់ ភេទប្រុស អាយុ ៣៥ឆ្នាំ ត្រូវជាប្អូនថ្លៃ រស់នៅផ្ទះជាមួយគ្នាក្នុងភូមិ ឃុំកើតហេតុខាងលើ។
ដកហូតវត្ថុតាងមាន៖ កាំបិតតាំងតោមួយ ដែលដង និងផ្លែធ្វើអំពីដែកជាប់គ្នាមានប្រវែង ៣០សង់ទីម៉ែត្រ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យបានផឹកទឹកត្នោតជូរជាមួយគ្នា
នៅកន្លែងលក់ទឹកត្នោតជូនៅខាងជើងផ្ទះខ្លួន ស្រាប់តែវេលាម៉ោងប្រហែល ១២និង២០នាទី ថ្ងៃខែឆ្នាំកើតហេតុខាងលើ លុះពេលផឹកអស់ពីរបីលីត្រ ក៏ជនសង្ស័យនិងជនរងគ្រោះបានឈ្លោះប្រកែកគ្នារឿងច្រឡំស្បែកជើងគ្នា ប៉ុន្តែពុំមានបង្កអំពើហិង្សានោះទេ។ តែដល់វេលាម៉ោង ៣និង៤០នាទីរសៀល ថ្ងៃខែឆ្នាំដដែល ជនសង្ស័យ និងជនរងគ្រោះ បានផឹកទឹកត្នោតជូរជាមួយគ្នាទៀត ពេលនោះអ្នកទាំងពីរបានឌឺដងពាក្យសម្តីដាក់គ្នាទៅ
វិញទៅមកកាន់តែខ្លាំងឡើងៗ ភ្លាមៗនោះបានអ្នកភូមិក្បែរនោះមកជួយសម្រួល ពេលនោះជនសង្ស័យបានចេញមកផ្ទះមុន លុះពេលមកដល់ផ្ទះក៏ងូតទឹកមិនទាន់ហើយផង ស្រាប់តែឃើញជនរងគ្រោះដើរមក ហើយនិយាយឌឺដងដាក់ជនសង្ស័យដដែលៗ
ភ្លាមៗនោះជនសង្ស័យបានស្ទុះទៅវាយជនរងគ្រោះហើយក៏បានប្រតាយប្រតប់គ្នាទៅវិញទៅមក ខណ:ពេលនោះស្រាប់
តែជនសង្ស័យបានទាញកាំបិតតាំងតោពីចង្ក្រានបាយ មកកាប់ជនរងគ្រោះចំដោះខាងឆ្វេង បណ្តាលឲ្យរងរបួសតែម្តង ។

ក្រោយពីកើតហេតុជនសង្ស័យរួម និងវត្ថុតាងបាន បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់