ឧត្តរមានជ័យៈ យោងតាមផេកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជាំ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ភាគីថៃបានបិទច្រកទ្វារព្រំដែនអន្តរជាតិ សាង៉ាំ ខេត្តស៊ីសាកេត ជាមួយច្រកទ្វារព្រំដែនអន្តរជាតិជាំ ខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការីករាលដាលនៃជំងឺ Covod-19។
ក្នុងការបិទច្រកទ្វារនេះ ភាគីថៃមានករណីអនុគ្រោះ ដូចខាងក្រោម៖
-ចំពោះទំនិញពាណិជ្ជកម្ម គឺភាគីថៃ អនុញ្ញាតចេញ-ចូលជាធម្មតា។
-ចំពោះពលរដ្ឋខ្មែរ ដែលមានជំងឺធ្ងន់ធ្ងរ ឬសង្គ្រោះបន្ទាន់ ភាគីថៃនឹងជួយសម្រួល តែត្រូវត្រួតពិនិត្យជាមុនសិន។
-អនុញ្ញាតឲ្យពលរដ្ឋខ្មែរ ធ្វើដំណើរចេញពីប្រទេសថៃ តែមិនអនុញ្ញាតឲ្យចូល (លើកលែងតៃកុងឡាន និងព្រូឡានដឹកទំនិញ)។
-អនុញ្ញាតឲ្យពលរដ្ឋថៃ ធ្វើដំណើរចូលប្រទេសថៃវិញបាន តែមិនអនុញ្ញាតឲ្យចេញពីប្រទេសទេ (លើកលែងតៃកុងឡាន និងព្រូឡានដឹកទំនិញ)៕
មតិយោបល់