ព័ត៌មានជាតិ

សូមបងប្អូនប្រុងប្រយ័ត្ន! បើករថយន្តមកឈប់ទិញអីវ៉ាន់ ភ្លេចLOCKសោ ត្រូវជនសង្ស័យ ជាជនជាតិចិន លបចូលលួចលួចកាបូប

ភ្នំពេញៈ នៅវេលាម៉ោង១១និង៣០ថ្ងៃទី២៣ ខែមីនាឆ្នាំ ២០២០ នៅចំណុច ការាសាំងTotal ផ្លូវ173 កែង348 ក្រុម២៧ ភូមិ៤ សង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យជាជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីលួច ។

ជនសង្ស័យឈ្មោះ ឡៅ ជីងហុង ( LIAO – JINGHONG ) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ: EH 4181094 ស្នាក់នៅ ខេត្ដព្រះសីហនុ មុខរបរមិនពិតប្រាកដ ។

វត្ថុតាងចាប់យក៖ ម៉ូតូចំនួន០១គ្រឿងម៉ាក ALR BLACK ពណ៌ ខ្មៅ គ្មានផ្លាកលេខ: លេខតួ+លេខម៉ាស៊ីន DY 505804 ។

ដំណើររឿង នៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះរថយន្ដ០១គ្រឿង ម៉ាក តាកូម៉ា ពណ៌ ប្រផេះ មិនចាំផ្លាកលេខ មកឈប់នៅមុខផ្ទះលេខ 49c ផ្លូវ 163 ក្រុម48 ភូមិ 7 សង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង គោលបំណងចូលទិញចង្ក្រានហ្គាស ពេលចុះពីលើរថយន្ដ ជនរងគ្រោះ បានទុកកូនកាបូបខ្មៅមួយ នៅលើកៅអីរថយន្ដ ដោយមិនបានបិទឡុកទ្វាររថយន្ដ រួចក៏ដើរចូលក្នុងហាងលក់ចង្ក្រានហ្គាសខាងលើ ពេលនោះស្រាប់មានជនសង្ស័យម្នាក់ ជិះម៉ូតូ០១គ្រឿង មកឈប់ជិតទ្វាររថយន្ដ របស់ជនរងគ្រោះ រួចជនសង្ស័យចុះពីលើម៉ូតូ បើកទ្វាររថយន្ដ លូកដៃយកកាបូប របស់ជនរងគ្រោះ ប៉ុន្ដែមិនបានសម្រេច ក៏ត្រូវជនរងគ្រោះឃើញទាន់ស្រែកចោរៗ ភ្លាមនោះជនសង្ស័យរត់គេចខ្លួន ប៉ុន្ដែត្រូវសមត្ថកិច្ចមូលដ្ឋាន ល្បាតទៅដល់ដេញ ឃាត់ជនសង្ស័យបានក្នុងការាសាំង TOTAL ផ្លូវ 173 កែង 348 សង្កាត់ទួលស្វាយព្រៃទី ១ខណ្ឌបឹងកេងកង រួមនិងម៉ូតូជនសង្ស័យ នាំមកទីស្នាក់ការប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី១ ដើម្បីសាកសួរតែម្ដង ។

បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង បានឃាត់នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿង បញ្ជូនសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់