ព្រៃវែងៈ នៅវេលាម៉ោង ១១ និង២០នាទីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងព្រៃវែង សហការជាមួយ កម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តព្រៃវែង ដឹកនាំដោយលោក អនុសេនីយ៍ឯក សូ សាវុធ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងព្រៃវែង បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន ០២ដីកា ពាក់ពន្ធ័ករណីឆបោកប្រព្រឹត្តនៅភូមិ៤ សង្កាត់កំង់លាវ ក្រុងព្រៃវែង កាលពីថ្ងៃទី២៨ ខែឧភាស ឆ្នាំ២០១៨៖
១/អនុវត្តដីកា លេខ៦៣ ដបព្រទ/២០២០ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ឡោ សុភ័ក្តិ (ហៅ សុភ័ត្រា) ភេទស្រី អាយុ ៥៩ ឆ្នាំមុខរបរមេផ្ទះ។
២/អនុវត្តដីកាលេខ ៦៤ដបព្រទ/២០២០ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ឯក សម្បត្តិ ភេទប្រុសអាយុ ៦០ ឆ្នាំ មុខរបរកម្មករចំណាកស្រុក (និវត្តជន) អ្នកទាំង០២ រស់នៅភូមិលេខ ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
បច្ចុបប្បន្ន មន្ត្រីជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី៕
មតិយោបល់